អស់ពីសាក់រូបថ្មី Zayn ប្ដូរពណ៌សក់ទៀតក្រោយបែក Gigi Hadid
- 2018-03-22 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ពីសាក់រូបថ្មី Zayn ប្ដូរពណ៌សក់ទៀតក្រោយបែក Gigi Hadid
ចន្លោះមិនឃើញ
ក្រោយពីបែកមិត្តស្រីដែលធ្លាប់ទាក់ទងគ្នាបាន២ឆ្នាំរួចមក តារាចម្រៀង Zayn Malikបានផ្លាស់ប្ដូរខ្លួនឯងច្រើន។
ប៉ុន្មានថ្ងៃមុន តារាចម្រៀងរូបនេះបានសាក់រូបផ្កាកុលាបធំមួយនៅក្រោយក្បាល ហើយថ្មីៗនេះ លោកក៏បានផ្លាស់ប្ដូរពណ៌សក់ថែមទៀត។
តារាវ័យ ២៥ឆ្នាំរូបនេះ បានប្ដូរពណ៌សក់ទៅជាពណ៌ទង់ដែង អំឡុងពេលថតវីដេអូមួយនៅតំបន់ Miami ក្នុងរដ្ឋ Florida កាលពីថ្ងៃអង្គារ។
ជាមួយនឹងខោអាវឈុតពណ៌ត្នោត អមនឹងទឹកមុខសម្លឹងទៅកាន់កាមេរ៉ា ម្ចាស់បទ "Pillow Talk” រូបនេះពិតជាសង្ហា និងទាក់ទាញជាខ្លាំង។
គួររម្លឹកដែរថា តារាចម្រៀង Zayn Malik និងតារាម៉ូដែល Gigi Hadid សម្រេចចែកផ្លូវគ្នាកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ជាមួយហេតុផល ពួកគេមិនសូវមានពេលឲ្យគ្នា ដែលជាហេតុធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំង២មានសម្ពាធខ្លាំង៕
ចុចអាន៖
ក្រោយបែកពី Gigi Hadid តារាចម្រៀង Zayn សាក់រូបថ្មីធំមួយនៅលើក្បាល
ក្រោយបែកពីសង្សារ Zayn Malik រើមកនៅផ្ទះថ្មីដ៏ប្រណីតតម្លៃរាប់លានដុល្លារ