Sanchez បង្ហាញ​​អារម្មណ៍​លំបាក​របស់​ខ្លួន​នៅ Man Utd រហូត​មិន​ចង់​ជួយ​ជម្រើស​ជាតិ

  • 2018-03-22 04:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez បាន​និយាយ​ចេញ​ពី​មាត់​ផ្ទាល់​ថា គេ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​សម្រប​​ជីវិត​នៅ Manchester United ថែម​ទាំង​មិន​ចង់​ចូលរួម​ជម្រើស​ជាតិ​ឈីលីទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ក្លឹប។

បុគ្គលិក​ក្នុង​ក្លឹប​បិសាច​ក្រហម​មើល​ឃើញ​ថា Sanchez ហាក់​មាន​អារម្មណ៍​មិន​សូវ​ល្អ​សោះ ក្រោយ​ផ្លាស់​ពី Arsenal កាល​ពី​ខែ មករា ហើយ​ពួក​គេ​ខ្លាចកីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​មាន​បញ្ហា​មិន​អាច​សម្រប​ខ្លួន​ដូច Angel Di Maria កាល​ពី​អតីត​កាល​។

លោក​ Jose Mourinho បាន​និយាយ​ថា United មិន​ទាន់​ឃើញ​​ទម្រង់​លេច​ធ្លោ​របស់ Sanchez នៅ​​ឡើយ​ទេ ខណៈ​កីឡាករ​ខ្លួន​ឯង​ផ្ទាល់​បកស្រាយ​ថា ការ​ផ្លាស់ប្ដូរ​ក្លឹបកាល​ពី​ខែ មករា​គឺ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​គេ​ធ្លាក់​កម្រិត​នៃ​ការ​លេង។ "ដូច​អ្វី​ដែល​ខ្ញុំ​កំពុង​ខិតខំ ខ្ញុំ​សង្ឃឹម​​​ថា​អ្វី​ៗ​នឹង​ប្រសើរ​ឡើង​វិញ។ ការ​ផ្លាស់​ក្លឹប​គឺ​ជា​អ្វី​ដែល​វា​រហ័ស​ពេក។ វា​គឺ​ជា​លើក​ដំបូង ខ្ញុំ​បាន​ប្ដូរ​ក្លឹប​នៅ​ខែ មករា ប៉ុន្តែ​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​​ក្នុង​ជីវិត​របស់​ខ្ញុំ​ នោះ​ហើយ​ជា​ផល​វិបាក"។ សម្ដី Sanchez និយាយ​ក្នុង​ទីក្រុង Stockholm ត្រៀម​ជួយ ឈីលី​ប៉ះ​ស៊ុយអែត។

កីឡា​​មាន​តម្លៃ​​នឿយហត់​៦០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​បាន​បន្ថែ​ថា គេ​បាន​សុំ​គ្រូ​ឈីលី​ថ្មីលោក  Reinaldo Rueda មិន​ទៅ​លេង​ជម្រើស​ជាតិ​ ព្រោះ​ចង់​នៅ​អង់គ្លេស​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ក្លឹប ប៉ុន្តែ​ក៏​សម្រេច​មក​លេង​វិញ ក្រោយ​ជជែក​ជាមួយ​មិត្ត​រួម​ជាតិ Claudio Bravo។

ចាប់​តាំង​ផ្លាស់​ពី​កាំភ្លើង​ធំ Sanchez ទើប​តែ​រក​បាន​១​គ្រាប់​ប៉ុណ្ណោះ​ ក្នុង​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត។ នៅ​ថ្ងៃ​សៅរ៍​នេះគេ​ត្រូវ​ជួយ ឈីលី​ប៉ះ ស៊ុយអែត មុន​ពេល​ជួបដាណឺម៉ាក​នៅ​ថ្ងៃ​អង្គារ​ក្រោយ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី