Mark Zuckerberg ចេញ​មុខ​សុំទោស​អ្នក​ប្រើ​ Facebook ​លើ​ប៉ុស្តិ៍​ទូរទស្សន៍

  • 2018-03-22 04:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ លោក​ Mark Zuckerberg បាន​ចេញ​មុខ​សុំទោស​ដល់​អ្នក​ប្រើ​ប្រាស់​ Facebook​​ ទាំង​ឡាយ​នៅ​លើ​ទូរទស្សន៍​ CNN។ ​ការ​សុំទោស​នេះ​ ក្រោយ​ពី​មាន​ការ​រាយការណ៍​ថា​​ក្រុមហ៊ុន​ស្រាវជ្រាវ​ Cambridge Analytica អាច​​​ចូល​​មើល​ទិន្នន័យ​​គណនី​ Facebook ចំនួន​ ​៥០ លាន​គណនី​ មុន​ការ​បោះ​ឆ្នោត​​រើស​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ ២០១៦។

ស្ថាបនិក​ Facebook រូប​នេះ​បាន​លើក​ឡើង​ថា ៖ "ពួក​យើង​បាន​ធ្វើ​ឲ្យ​សហគមន៍ (អ្នក​ប្រើ​ Facebook) ​អាក់អន់ចិត្ត ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​មិន​ល្អ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សុំទោស​ចំពោះ​រឿង​នេះ​ផង​”។ ​​

មុន​នឹង​​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ Mark ក៏​បាន​បង្ហោះ​សារ​​ដ៏​វែង​មួយ​នៅ​លើ​គណនី​របស់​ខ្លួន​ និយាយ​អំពី​បញ្ហា​នេះ​ និង​និយាយ​អំពី​ច្បាប់/គោលការណ៍​ថ្មី​ដែល​ក្រុមហ៊ុន​បាន​ដាក់​ចេញ​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើត​មាន​ម្ដង​ទៀត៕

ចុចអាន៖

  • **[ធ្លាយ​រឿង​Trump ឈ្នះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ដោយសារ​មាន​ក្រុមហ៊ុន​មួយ​នៅ​ពីក្រោយ​

](http://news.sabay.com.kh/article/1028753#utm_campaign=onpage "")**

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី