China Cup៖ ល្ងាច​នេះ​ចិន ស្វាគមន៍​ក្រុម​របស់ Gareth Bale

  • 2018-03-22 08:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ផ្ទះ​ចិន នឹង​បើក​កិច្ច​ស្វាគមន៍​ជម្រើស​ជាតិ​វែល​ជុំ​ដំបូង​ ក្នុង​កម្មវិធី China Cup នៅ​រាត្រី​នេះ​ម៉ោង​៧:៣៥​នាទី ក្នុង​ទីក្រុង​ Nanning។

China Cup មាន​ការ​ចូលរួម​​ប្រកួត​ពី​ប្រទេស​ចំនួន​៤​គឺ ចិន វែល អ៊ុយរុយហ្គាយ និង ឆេក។ ចិន​និង​វែល​ត្រូវ​បើក​ឆាក​ប្រកួត​មុន​នៅ​ថ្ងៃ​នេះ​ ខណៈ អ៊ុយរុយហ្គាយ ជួប ឆេក ត្រូវ​លេង​នៅ​ថ្ងៃ​ស្អែក។ នេះ​​ជា​ការ​ចេញ​ដឹក​នាំ​ជម្រើស​ជាតិ​វែល​ដំបូង​ សម្រាប់ Ryan Gigg បន្ទាប់​ពី​ត្រូវ​តែងតាំង​កាល​ពី​ខែ មករា​ ឆ្នាំ​នេះ។

Ryan Gigg ដែល​ទើប​មក​កម្ពុជា កាល​ពី​ពាក់​កណ្ដាល​ខែ មីនា​នេះ បង្ហាញ​​ចំណាប់​អារម្មណ៍​ថា ហាក់​ព្រួយបារម្ភ​បន្តិច ព្រោះ​ជា​ការ​ដឹក​នាំ​ដំបូង។ ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Gareth Bale​ ក៏​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូ​ដី​ពី​ទីក្រុង Madrid មក​ចូលរួម​ជម្រើស​ជាតិ​វែល​លេង​ក្នុង​ការ​ប្រកួត​នេះ​ដែរ។ កីឡាករ​ Real Madrid រូប​នេះ​មាន​ភាគរយ​​ចូល​លេង​យប់​នេះ​ព្រោះ តាម​ការ​ដាក់​លក្ខខណ្ឌ​ វែល​ត្រូវ​ទទួល​បាន​១​លាន​​ផោន​សម្រាប់​ការ​ចូលរួម តែ​ប្រសិន​មិន​ដាក់ Bale លេង​ ចិន​នឹង​ដក​១០​ម៉ឺន​ផោន​វិញ៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ