មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ចែក​ផ្លូវ​គ្នា​រវាង Zayn Malik និង Gigi Hadid

  • 2018-03-22 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​មុន តារា​ចម្រៀង Zayn Malike និង តារា​ម៉ូដែលGigi Hadid បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​​បញ្ចប់​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ ក្រោយ​ចំណាយ​ពេល​ជាមួយ​គ្នា​អស់​រយៈពេល ២​ឆ្នាំ​។

បើ​ទោះ​បី​ជា​តារា​ទាំង​ ២​ដួង​នេះ​ បាន​និយាយ​ថា​ពួកគេ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដោយ​សន្តិវិធី​ក៏​ដោយ ក៏​ថ្មី​ៗ​នេះ​ ព័ត៌មានបានបង្ហាញ​ពី​ហេតុផល​ពិត​ ដែលធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ផ្លូវ​បញ្ចប់​នេះ។

តាម​ទស្សនាវដ្ដី Closer បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង Zayn បាន​​រក្សា​គម្លាត​ឆ្ងាយ​ពី​តារា​ម៉ូដែល Gigi Hadid ព្រោះ​តែ​ពួក​គេ​មាន​គំនិត​មិន​ចុះ​សម្រុង​គ្នា។

តាម​ប្រភព​មួយ​បាន​និយាយ​ថា៖ "Zayn ជា​មនុស្ស​មិន​សូវ​ចេះ​និយាយ​ស្ដី វា​គឺ​ផ្ទុយ​គ្នា​ពី Gigi។ ​​ជា​ទូទៅ លោក​ទាក់ទង​តែ​ជាមួយ​មនុស្ស​ខាង​ក្រៅ និង​ចូលចិត្ត​ការងារ​សិល្បៈ។ លោក​មិន​សូវ​ត្រូវ​ជាមួយ​មិត្ត​របស់ Gigi ក្នុង​​សិល្បៈ​ទេ ហើយ​ទាំង​នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជម្លោះ​ជាមួយ​គ្នា។ Zayn ជា​អ្នក​ចង់​បញ្ចប់​មុន​ ក្រោយ​ពី​មាន​ជម្លោះ​ជាច្រើន​រួច​មក ទាំង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ Gigi មិន​សប្បាយ​ចិត្ត ទោះ​បី​ជា​នាង​និយាយ​ថា​ លា​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ក៏​ដោយ"។

ក្រោយ​ពី​​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា តារា​ម៉ូដែល Gigi Hadid បាន​បង្ហោះ​សារ​ប្រកាស​​ពី​ការ​ផ្ដាច់​ទំនាក់ទំនង​របស់​​នាង​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម Twitter។ តារា​ចម្រៀង Zayn Malik ក៏​បាន​ទទួល​ស្គាល់​ពី​ការ​ចែក​ផ្លូវ​គ្នា​នេះ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ផង​ដែរ៕ ​

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា