អស្ចារ្យណាស់! ចិនគ្រោងបញ្ចប់ការសាងសង់ សណ្ឋាគារផ្កាយប្រាំក្រោមដីឆាប់ៗនេះ

  • 2018-03-23 02:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសាង​សង់​សណ្ឋាគារ​ប្រណីត​មួយ​​ កម្ពស់ ៨០ ម៉ែត្រ​នៅ​កន្លែង​យក​ថ្ម​​នៃ​ទី​ក្រុង​សៀងហៃ នឹង​បញ្ចប់ជាស្ថាពរ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

យោង​តាម​កាសែត​​ចិន​មួយ​ឲ្យ​ដឹង​ថា សណ្ឋាគារ Shimao Wonderland InterContinental Quarry ត្រូវ​បាន​សាង​សង់​អស់​រយៈ​ពេល​ជិត ៦​ ឆ្នាំ​ហើយ​ បើ​គិត​មក​ទល់​ពេល​នេះ។ សំណង់​មហិមា​នេះ​ ត្រូវ​គេ​រំពឹង​ថា​នឹង​ចំណាយ​ទឹក​ប្រាក់​អស់ ១៥៧ លាន​ដុល្លារ ដែល​មាន​បន្ទប់​ចំនួន ៣៨០ និង​កម្ពស់​រហូត​ដល់ ១៩ ជាន់។

ជាមួយ​គ្នាផង​ដែរ ការ​សាង​សង់​ទាំង​មូល​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​ស្ថាបត្យករ, វិស្វករ, អ្នក​រចនា និង​កម្មករ​ចំនួន ៥ ពាន់​នាក់​​ឯណោះ។

នៅ​ពេល​ការ​សាង​សង់​បញ្ចប់​ជា​ស្ថាពរ សណ្ឋាគារ​នេះ​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ ៥០ ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ ទោះ​យ៉ាង​ណា​ក៏​ដោយ មិនមាន​កាល​បរិច្ឆេទ​ជាក់​លាក់​ សម្រាប់​ការ​បញ្ចប់​ការ​សាង​សង់​នោះ​ទេ ប៉ុន្តែ​ប្រធាន​វិស្វករ​នៃ​គម្រោង​នេះ រំពឹង​ថា​វា​នឹង​បញ្ចប់​ការ​សាង​សង់​ក្នុង​ឆ្នាំ ២០១៨​ នេះ៕

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី