កីឡាករល្បីរន្ទឺ១០​រូប ដែល​អាច​ដូរ​ក្លឹប Free នៅ​ទីផ្សារ​ដោះ​ដូរ​ខាង​មុខ

  • 2018-03-22 11:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​ការ​ចរចា​កុងត្រា​ថ្មី​មិន​បាន​សម្រេច​នោះ​ទេ កីឡាករ​ល្បី​ទាំង ១០​ខាង​ក្រោម​នឹង​ផុត​កុងត្រា​នៅ​ចុង​រដូវ​កាល​នេះ។ ប្រការ​ដូច្នេះ មាន​ន័យ​ថា ក្លឹប​នឹង​មិន​បាន​សូម្បី​តែ​មួយ​កាក់​មួយ​សេន​ពី​ការ​ចាក​ចេញ​របស់​ពួក​គេ​ទៅ​ក្លឹប​ផ្សេង។ កីឡាករ​ទាំង​នោះ​មាន​ដូច​ត​ទៅ៖

១០. Emre Can៖ មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា ក្លឹប Juventus កំពុង​តែ​តាម​ដាន​យ៉ាង​ខ្លាំង​ពី​ស្ថានភាព​របស់​កីឡាករ​អាល្លឺម៉ង់​នៅ​ក្លឹប​ហង្សក្រហម។

៩. Mario Balotelli៖ កាល​ពី​ពេល​ថ្មីៗនេះ ភ្នាក់ងារ​របស់​ Balotelli​ គឺ​លោក Mino Raiola បាន​គូស​បញ្ជាក់​ថា តម្លៃ​ខ្លួន​របស់​កីឡាករ​អ៊ីតាលី​គឺ ១០០​លាន​អឺរ៉ូ។

៨.Daley Blind

៧.Jack Wilshere

៦.Marouane Fellaini

៥.Giorgio Chiellini

៤.Yaya Toure

៣.Arjen Robben៖ បើ​តាម​ប្រធាន​ក្លឹប Bayern និយាយ​កាល​ពី​ដើម​ខែ​នេះ កីឡាករ​ហុល្លង់​បាន​យល់​ព្រម​បើក​ចរចា​កុងត្រា​ថ្មី​នៅ​ខែ​ក្រោយ។

២.Frank Ribery៖ ដូច Robben ដែរ ខ្សែ​ស្លាប​បារាំង​ត្រូវ​បាន​លោក​ប្រធាន​ក្លឹប Bayern ថា​យល់​ព្រម​បើក​ការ​ចរចា​កុងត្រា​ថ្មី​នៅ​ខែ​មេសា​ខាង​មុខ។

១.Zlatan Ibrahimovic៖ រដូវ​កាល​នេះ អាច​ជា​រដូវ​កាល​ចុង​ក្រោយ​របស់​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​នៅ Manchester United។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក Mourinho កាល​ពី​ដើម​ខែ​នេះ។ បើ​តាម​របាយការណ៍​ជា​ច្រើន​ចុះ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា ក្លឹប​អាមេរិក LA Galaxy អាច​ជា​ក្លឹប​បន្ទាប់​របស់ Zlatan៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី