UEFA​ ពិន័យ PSG ជាង​៥​ម៉ឺន​ដុល្លារ ចំពោះ​បញ្ហា​កើត​ឡើង​កាល​ប៉ះ Real Madrid

  • 2018-03-23 07:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន Paris Saint-Germain ត្រូវ​សហព័ន្ធ​បាល់ទាត់​ទ្វី​អឺរ៉ុប ហៅ​កាត់​ថា UEFA ពិន័យ​ជា​សាច់​ប្រាក់​ចំនួន​​៥ ៣០០០​ដុល្លារ លើ​បញ្ហា​​កើត​ឡើង​អំឡុង​ពេល ពួក​គេ​ចាញ់ Real Madrid ជើង​ទី​ពីរ Champions League។

គ្រា PSG ចាញ់​ក្លឹប​យក្ស​អេស្ប៉ាញ ក្នុង​កីឡដ្ឋាន Parc des Princes ឃើញ​ថា​មាន​សកម្មភាព​រំខាន​ និង​ប្រក្រតី​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​គាំទ្រ​។ ក្នុង​នោះ​ក្រុម​អ្នក​គាំទ្រ​ PSG បាន​បាញ់​ភ្លើង​ឡាស៊ែរ ក៏ជា​ដុត​ភ្លើង​ធ្វើ​ឲ្យ​មាន​ផ្សែ​ហុយ​ចូល​ទីលាន ខណៈ​អ្នក​ខ្លះ​​ទៅ​បិទ​ជណ្ដើរ​ក្រោយ​ប្រកួត​ចប់។

អំឡុង​ពេល​ការ​ប្រកួត អាជ្ញាកណ្ដាល​បាន​ផ្អាក​ការ​ប្រកួត​ដល់​ទៅ​ពីរ​ដក​គឺ​នាទី​៤៨ និង​៦៦ ដោយ​សារ​តែ​មាន​ផ្សែ​ចូល​ទីលាន​ច្រើន​ពេក​ ពិបាក​ក្នុង​ដំណើរការ​ការ​ប្រកួត។ បញ្ហា​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាក់​កើត​លើ​​កម្ពុជា​ផង​ដែរ។ អំឡុង​ការ​ប្រកួត ពាន​រង្វាន់ AFC Asian Cup 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃ​ទី​ ៥ ខែ ​កញ្ញា​ឆ្នាំ ​២០១៧​ កន្លង​ទៅ ​ក្រុម​ភ្ញៀវ​វៀតណាម​ត្រូវ​បាន AFC  ពិន័យ ១៥ ០០០​ដុល្លារ​ ដោយ​សារ​ក្រុម​អ្នក​គាំទ្រ​ដុត​ភ្លើង​ក្នុង​កីឡដ្ឋាន ខណៈ​កម្ពុជា​រង​ពិន័យ ៥​ពាន់​ដុល្លារ ក្រោម​មូលហេតុ ​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​ការ​រៀប​ចំ​មិន​បាន​ត្រឹមត្រូវ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​វៀតណាម​បង្ក​បញ្ហា​បាន៕​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ