ភាព​ខុស​គ្នា​ "មុន​" និង​ "ក្រោយ​" ការ​ចូល​បម្រើ​កងទ័ព​ របស់​តារា​កូរ៉េ​ទាំង​៦​ដួង​

  • 2018-03-23 14:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចូល​បម្រើ​កង​ទ័ព​គឺ​ពិត​ជា​អាច​ផ្លាស់​ប្ដូរ​ពី​តារា​វ័យ​ក្មេង​មាន​ផ្ទៃ​មុខ​ដូច​កូន​ង៉ែត​ ឲ្យ​ទៅ​ជា​បុរស​សង្ហា​និង​មាន​ភាព​ជឿជាក់​។ ខាង​ក្រោម​នេះ គឺ​តារា​ទាំង​៦​ដូង​ដែល​បង្ហាញ​ពី​ភាព​ខុស​គ្នា​មុន​និង​ក្រោយ​ចូល​បម្រើ​កង​ទ័ព​។

១. តារា Lee Seung Gi

តារា​រូប​នេះ​គឺ​បាន​ចូល​បម្រើ​កង​ទ័ព​នៅ​ដើម​ឆ្នាំ​២០១៦​ ហើយ​ត្រូវ​គេ​ចាត់​ឲ្យ​ចូល​​ផ្នែក​កម្លាំង​ពិសេស​ដែល​តម្រូវ​ឲ្យ​មាន​ការ​ហ្វឹកហាត់​ការ​ហោះហើរ​។ ពិត​ជា​ចៃដន្យ​ខ្លាំង​ តារា​ដែល​ខ្លាច​ភាព​ខ្ពស់​បំផុត​រូប​នេះ គឺ​ត្រូវ​បង្ខំ​ឲ្យ​ជម្នះ​ភាព​លំបាក​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​កំឡុង​ពេល​នោះ​។

បន្ទាប់​ពី​បាន​ចូល​បម្រើ​កងទ័ព​ លោក​ Lee Seung Gi បាន​សរសេរ​សំបុត្រ​ទៅ​កាន់​អ្នក​គាំទ្រ​លោក​ថា ក្នុង​កំឡុង​ពេល​បម្រើ​កងទ័ព​២​ឆ្នាំ​នេះ​ គឺ​រូប​លោក​ផ្ទាល់​បាន​រៀន​សូត្រ​ស្វែង​យល់់​ពី​ខ្លួន​ឯង​បាន​ច្រើន​។ តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​លោក​នៅ​អាយុ​ខ្ទង់​២០​ឆ្នាំ​គឺ​ជួប​រឿង​តិច​តួច​ និង​តែង​មាន​អារម្មណ៍​នឿយ​ហត់​ ។ យ៉ាងណាមិញ​ បន្ទាប់​ពី​ចូល​បម្រើ​កងទ័ព​មក តារា​ Lee Seung Gi យល់​ថា វា​ឆាប់​ពេក​ហើយ​ដែល​ត្រូវ​មាន​អារម្មណ៍​នឿយ​ហត់​ទាំង​ក្មេង​យ៉ាង​នេះ ព្រោះ​ថា​រូប​លោក​ត្រូវ​មាន​ដំណើរ​ទៅ​មុខ​វែង​ឆ្ងាយ​ទៀត​។

២. តារា​សម្ដែង​ Yoo Seung Ho

តារា​សម្ដែង​រូប​នេះ​បាន​ដើរ​តួ​សម្ដែង​ទាំង​វ័យ​ក្មេង​ ហើយ​ល្បី​ខ្លាំង​ក្នុង​រឿង​ Missing You ។ តារា​រូប​នេះ​ បាន​សម្រេច​ចិត្ត​ចូល​បម្រើ​កងទ័ព​ក្នុង​អាយុ​១៩​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០១៣​។

បន្ទាប់​ពី​បាន​បំពេញ​កាតព្វកិច្ច​មក​ តារា​ Yoo Seung Ho បាន​គិត​យល់​អ្វី​ៗ​ជាច្រើន​ ដូច​ជា​ តារា​រូប​នេះ​គិត​ពី​ការងារ​ពេល​អនាគត​ថា​ លោក​ចង់​ក្លាយ​ជា​តារា​សម្ដែង​ម្នាក់​ដែល​អាច​ផ្ដល់​សុភមង្គល​ឲ្យ​អ្នក​ដទៃ​។

៣. តារា​សម្ដែង​ Song Joong Ki

តារា​សម្ដែង​ Song Joong Ki ត្រូវ​បាន​ឃើញ​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព​តាម​រយៈ​រឿង​ Descendants of the Sun​ ។ តែ​តារា​រូប​នេះ​បាន​បញ្ចប់​​ការ​បម្រើ​កង​ទ័ព​តាំង​ពី​ឆ្នាំ​២០១៥​ម្ល៉េះ​។

បន្ទាប់​ពី​ចូល​បម្រើ​កង​ទ័ព តារា​រូប​នេះ បាន​បាត់​បង់​មុខ​កូនង៉ែត​ ហើយ​មាន​ភាព​មាំ​មួន​ ដែល​ត្រៀម​ជា​ស្រេច​មក​សម្ដែង​រឿង​ធ្វើ​ជា​ទាហាន​តែ​ម្ដង​។

៤. តារា​ចម្រៀង​ Donghae ក្នុង​ក្រុម​ Super Junior

តារា​រូប​នេះ ចាប់​ផ្ដើម​បម្រើ​កងទ័ព​ជួន​ពេល​គ្នា​នឹង​តារា​ចម្រៀង​ Euhyuk ក្នុង​ក្រុម​ជាមួយ​គ្នា​ដែរ​ គឺ​នៅ​ឆ្នាំ​២០១៥​។

តារា​ Donghae ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​មន្ត្រី​ប៉ូលិស​នៅ​ទីក្រុង​សេអ៊ូល​។

បន្ទាប់​ពី​បញ្ចប់​កាតព្វកិច្ច អ្នក​គាំទ្រ​ជា​ច្រើន​បាន​មក​រង​ចាំ​តារា​ចម្រៀង​រូប​នេះ​នៅ​មុខ​កន្លែង​ធ្វើ​ការ Seoul Metropolitan Police Agency ព្រោះ​តែ​ខាន​ឃើញ​មុខ​២​ឆ្នាំ​ហើយ​។

៥. តារា​ចម្រៀង​ Eunhyuk ក្នុង​ក្រុម​ Super Junior

តារា​ចម្រៀង​ Eunhyuk ចូល​បម្រើ​កងទ័ព​នៅ​ខែ​តុលា ឆ្នាំ​២០១៥​។

បន្ទាប់​ពី​ចូល​បម្រើ​កងទ័ព​មក តារា​ក្នុង​ក្រុម​ Super Junior រូប​នេះ បាន​បរិច្ចាគ​ប្រាក់​ប្រមាណ​ ២៦,០០០ ដុល្លារ​ទៅ​ជួយ​អ្នក​ញ៉ាំ​បួស​ក្នុង​ក្រុម​កងទ័ព​។

៦. តារា​ចម្រៀង​ Yunho ក្នុង​ក្រុម​ TVXQ

តារា​ចម្រៀង​រូប​នេះ​ បាន​បំពេញ​កាតព្វកិច្ច​បម្រើ​កងទ័ព​រួច​ នៅ​ខែ​មេសា ឆ្នាំ​២០១៧​។ ក្នុង​ការ​បំពេញ​ការងារ​កងទ័ព​នេះ តារា​រូប​នេះ​បាន​ជ្រើស​រើស​យក​ការ​ហ្វឹកហាត់​ពិសេស ហើយ​ក៏​ត្រូវ​បាន​តែង​តែ​ជា​កងទ័ព​ពិសេស​ដែរ​៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ