មាន GoPro ចង់​ថត​វីដេអូ​ស្អាត​ទាក់ភ្នែក ទាល់​ចេះ​​ចេះ​តិកនិក​ខ្លះ

  • 2018-03-25 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា GoPro ផលិត​វីដេអូ​បាន​ល្អ ជាពិសេស​វីដេអូ​ប្រភេទ​សកម្មភាព បូក​ផ្សំ​នឹង​ទំហំ​តូច ស្រាល ងាយស្រួល​ភ្ជាប់​នឹង​ឧបករណ៍​នានា ក្នុង​ការ​បង្កើត​មុំ​ទិដ្ឋភាព​។ តែដើម្បី​ឲ្យ​វីដេអូ​មាន​លក្ខណៈ​លេចធ្លោ​ ក៏​ត្រូវ​មាន​ចេះតិកនិកខ្លះ។

ដាក់​ភ្ជាប់​កាមេរ៉ា​នឹង​ឧបករណ៍​នានា​

អ្នក​គួរ​សាកល្បង​ដាក់​ភ្ជាប់​កាមេរ៉ា​នៅ​កន្លែង​ផ្សេងៗ ដើម្បី​កំណត់​ប្លង់​ល្អ​បំផុត ជាមួយ​មុំនិង​សកម្មភាព​អ្នក​ចង់​បាន​។ឧទាហរណ៍ កាមេរ៉ា​ដាក់​ភ្ជាប់​នឹង​មួក ពេល​ជិះ​កង់ ផ្ដល់​ទិដ្ឋភាព ភ្នែក​អ្នក​ជិះ​កំពង់​សម្លឹង​មើល​ទៅ​ខាងមុខ ឬ​ខាងក្រោយ​។ 

ស្វែងរក​មុំ​ថ្មី​

GoPro ផ្ដល់​មុំ​ទិដ្ឋភាព​ធំ​ទូលាយ ងាយស្រួល​ក្នុង​ការ​ថត​សកម្មភាព តែ​អ្នក​ពុំ​គួរ​ពឹង​លើ​ទម្រង់​ដើម​ស្រាប់​នោះ​ឡើយ​។ 

អ្នក​គួរ​ផ្លាស់ប្ដូរ​ទីតាំង ក៏​ដូចជា​មុំ​ទិដ្ឋភាព នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​កាន់​តែ​ពេញចិត្ត​។ កាមេរ៉ា GoPro មាន​ជម្រើស​តម្រឹម​មុំ​ទិដ្ឋភាព ១៧០, ១២៧ និង ៧៩ ដឺក្រេ។ Hero6 Black ថែម​ទាំង​អាច​ឲ្យ​អ្នក Touch ពង្រីក​ទិដ្ឋភាព​ផង​ដែរ​។ ជា​រួម គួរ​ប្រាកដ​ថា វីដេអូ​មាន​ប្លង់​ទិដ្ឋភាព​ខុស​ៗ​គ្នា​ ដើម្បី​បង្កើន​ការ​ចាប់អារម្មណ៍​ពី​អ្នក​ទស្សនា។ 

ប្រើ Filter ពង្រឹង​គុណភាព​វីដេអូ​

អ្នក​គួរ​ប្រើ​បន្ទះ​ Filter ដាក់​ពី​មុខ Lens អាច​កែប្រែ​ពន្លឺ​ចូល GoPro ដើម្បី​ជួយ​សម្រួល​តុល្យភាព​ពណ៌ ដូចជា Neutral Density (ND) filter ជា​ដើម​។ 

ពេល​អ្នក​ថត​វីដេអូ​ក្រោម​ទឹក អាច​ប្រើ​បន្ទះ Filter ពណ៌​ក្រហម ជួយ​លុប​បំបាត់​កម្រិត​ពណ៌ខៀវ​លាយ​បៃតង ក្នុង​ទិដ្ឋភាព​ធ្វើ​ឲ្យ​ទិដ្ឋភាព​ប្លែក​មួយ​បែប​។ 

រក្សា​លំនឹង​

GoPro ម៉ូដែល​ថ្មី ដូចជា Hero6 Black មាន​មុខងារ​ទប់​លំនឹង​បាន​យ៉ាង​ល្អ តែ​មាន​ដែន​កំណត់​ចំពោះ​កម្រិត​ Resolution និង​ល្បឿន Frame rate។ 

អ្នក​នៅ​តែ​គួរ​ប្រើ Tripod ដែល​អាច​បង្វិល​ប្ដូរ​ប្លង់​បាន​ងាយស្រួល ជា​ជំនួយ ដោយ​មិន​តម្រូវ​ទំហំ​ធំ​នោះ​ទេ ដោយសារ កាមេរ៉ា GoPro មាន​ទំហំ​តូច ស្រាល។ ឬ​អ្នក​អាច​ប្រើ Gimbal ជំនួយ ព្រោះ​វា​ប្រើ​ម៉ូទ័រ​ចាប់​ចលនា​ការ​បម្លាស់ទី​បាន​រលូន​ល្អ​។ 

អ្នក​ក៏​អាច​កែ​លំនឹង​លើ​កម្មវិធី​ក្រោយ​ថត​បាន​ដែរ ជាមួយ កម្មវិធី Final Cut Pro របស់ Apple ឬ Adobe Premiere។ នេះ​តម្រូវ​ឲ្យ​អ្នក​តម្រឹម​ផ្នែក​ខ្លះ​ចោល ដូច្នេះ​គួរ​ប្រាកដ​ថា​វីដេអូ​អ្នក​ថត​កម្រិត Resolution ខ្ពស់ ដូចជា GoPro Hero6 Black អាច​ថត​កម្រិត ៤K ល្បឿន ៦០ Frames ក្នុង​មួយ​វិនាទី​។ 

កែប្រែ Settings ដោយ​ខ្លួន​ឯង​

Settings ស្វ័យ​ប្រវត្តិ​លើ​កាមេរ៉ា GoPro ដំណើរការ​បាន​យ៉ាង​ល្អ តែ​ការ​កែប្រែ​ខ្លួន​ឯង​សម្រប​តាម​ស្ថានភាព​នឹង​ធ្វើ​ឲ្យ​ការ​ផលិត​កាន់​តែ​ល្អ​ប្រសើរ​។

Hero6 Black អាច​ថត​បាន​កម្រិត 4K ងាយស្រួល​ធ្វើ​ការ​កាត់​ត​ពេល​ក្រោយ​។ តែ Resolution កាន់​តែ​ខ្ពស់ មានន័យ​ថា ទំហំ File កាន់​តែ​ធំ និង​តម្រូវ​កុំព្យូទ័រ​មាន​សមត្ថភាព​ខ្ពស់​កាត់ត​ផង​ដែរ​។ 

ការ​ជ្រើសរើស​ល្បឿន Frame rate ក៏​សំខាន់​ដែរ។ ឧទាហរណ៍ ល្បឿន ៦០ Frame ក្នុង​មួយ​វិនាទី ផ្ដល់​នូវ​ភាព​លម្អិត​ ហ្មត់រលោង ខណៈ ២៤ Frame ក្នុង​មួយ​វិនាទី ជា​ស្តង់ Frame rate សម្រាប់​ផលិត​វីដេអូ​។ 

បើ​ពិបាក​ជ្រើសរើស អ្នក​អាច​ប្រើ ល្បឿន Frame rate ខ្ពស់ ៦០​ Frame ក្នុង​មួយ​វិនាទី សម្រាប់​ស្ថានភាព​ភ្លឺ សកម្មភាព​លឿន ឬ Slow-motion ហើយ​ទម្លាក់​ត្រឹម ៣០ Frame ក្នុង​មួយ​វិនាទី​សម្រាប់​ស្ថានភាព​ងងឹត ឬ​សកម្មភាព​យឺត​។ យ៉ាងណាមិញ ល្បឿន ២៤ Frame rate ក្នុង​មួយ​វិនាទី ល្អ​បំផុត​សម្រាប់​ផលិត​វីដេអូ​។ 

ប្រើ​មុខងារ Protune

Hero4 Black និង​ម៉ូដែល​ថ្មីៗ មាន​មុខងារ Protune អាច​ឲ្យ​អ្នក​គ្រប់គ្រង​លើ White Balance, Saturation, Exposure, ISO។ ឧទាហរណ៍ ពេល​ស្ថានភាព​ភ្លឺ អ្នក​អាច​បន្ថយ​កម្រិត Exposure compensation ទៅ -១  ដើម្បី​ជួយ​សម្រួល​កម្រិត​ពន្លឺ​ក្នុង​ទិដ្ឋភាព​បាន​ល្អ​ប្រសើរ​។

មុខងារ Burst និង Time-lapse

GoPro ម៉ូដែល​មួយ​ចំនួន​មាន​មុខងារ Burst និង Time-lapse mode អាច​ជួយ​ធ្វើ​ឲ្យ​ការ​ថត​វីដេអូ​កាន់​តែ​ល្អ​ប្រសើរ​។ Burst Mode អាច​ឲ្យ​អ្នក​បន្សំ​រូបភាព​ជា​ច្រើន ចូល​គ្នា​បង្កើន​ជា​សកម្មភាព​បន្ត​បន្ទាប់​។ Time Lapse និង Night Lapse mode អាច​បង្កើត​ចលនា​ទិដ្ឋភាព​លឿន​បាន រួម​ជាមួយ Night Photo Mode សម្រាប់​ប្រើ​ថត​ជាមួយ Long Exposure។ 

មាន​គម្រោង​សាច់​រឿង​

សាច់រឿង​ល្អ​មួយ ជា​ឆ្អឹង​ខ្នង​របស់​វីដេអូ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ អ្នក​គួរ​មាន​ពង្រាង​គម្រោង​ខ្លះៗ ពេល​ចាប់ផ្ដើម កំឡុង​ពេល និង​ចំណុច​បញ្ចប់​។ ការ​កំណត់​ប្លង់ មុំ​ទិដ្ឋភាព បូក​ផ្សំ​នឹង​បច្ចេកវិទ្យា​ ព្រម​ទាំង​ភាព​ងាយស្រួល​របស់ GoPro អាច​ធ្វើ​ឲ្យ​អ្នក​ផលិត​វីដេអូ​កាន់​តែ​ល្អ​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន