ក្រុមហ៊ុន​ហ្គេម​ធំៗ ៣ នឹង​ដើរ​តាម​គន្លង Fornite ក្រោយ​ឃើញ​ផ្ទុះ​ភាព​ល្បីល្បាញ​ខ្លាំង

  • 2018-03-23 12:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ពេញ​និយម​នៃ​ប្រភេទ​ហ្គេម​បាញ់​ប្រហារ Battle Royale របស់​ Fornite កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន បាន​ជំរុញ​ចិត្ត​ឲ្យ​ក្រុមហ៊ុន​ផលិត​ហ្គេម​ជា​ច្រើន​ទៀត បែរ​យុទ្ធសាស្ត្រ​ងាក​មក​កេង​ផល​ប្រយោជន៍​តាម​វិធី​នេះ​វិញ។​

ទំហំ​អ្នក​ Search ស្វែង​រក​ហ្គេម Fortnite នៅ​លើ​គេហទំព័រ Google បាន​កើន​ឡើង​ខ្ពស់​ជាង​ហ្គេម Minecraft នា​សប្តាហ៍​មុន សម្រប​នឹង​ភាព​ល្បីល្បាញ​ផ្ទួន​គ្នា​របស់ PUBG ផង​នោះ ក្រុមហ៊ុន Piper Jaffray បាន​បញ្ជាក់​ដូច្នោះ​ថា៖ "តាម​ការ​ប៉ាន់ប្រមាណ​ផល​ចំណេញ​របស់ Fornite នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​កំពូល​ដូច​ជា Electronic Arts, Activision Blizzard ក៏​ដូច​ជា Take-Two ប្រញាប់ប្រញាល់​មក​អភិវឌ្ឍ​លើ​ហ្គេម​ប្រភេទ​នេះ"។​

តាម​ន័យ​នេះ ទម្រង់ Battle Royale នឹង​បន្ថែម​ទៅ​ក្នុង​ហ្គេម Call of Duty, Overwatch, Battlefield, Anthem និង Red Dead Redemption 2 អំឡុង​ត្រីមាស​ទី ២ ឆ្នាំ ២០១៨ ឬ​ដើម​ឆ្នាំ ២០១៩។

រូបតំណាងហ្គេម Fortnite លើស្មាតហ្វូន

គូស​បញ្ជាក់​ថា Fornite ទើប​តែ​បើក​ឲ្យ​លេង​ដោយ​ឥត​គិត​ថ្លៃ​លើ​ស្មាតហ្វូន ក្នុង​ជំនាន់ Beta ដោយ​មាន​វគ្គ​ដូច​លើ​ម៉ាស៊ីន PSG 4 ឬ Xbox One ដែល​តម្រូវ​ឲ្យ​អ្នក​លេង ១០០ នាក់​ចូល​ទៅ​ក្នុង​វគ្គ​តែ​មួយ ហើយ​ព្យាយាម​បាញ់​សម្លាប់​គ្នា រហូត​រក​ឃើញ​អ្នក​មាន​ជីវិត​ចុង​ក្រោយ​គេ​បង្អស់ នោះ​ជា​អ្នក​ឈ្នះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម