ដាក់​ឲ្យ​លេង​បាន​ ៤ ​ថ្ងៃ​​សោះ​ ហ្គេម​ Fornite រក​ចំណូល​បាន​ខ្ទង់​លាន​ដុល្លារ​

  • 2018-03-22 02:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​ ៤ ថ្ងៃ​ក្រោយ​ពី​ដាក់​ឲ្យ​លេង​​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ហ្គេម​វាយ​ប្រហារ​ដ៏​ល្បី​ Fornite បាន​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​​​កំពូល​នៃ​តារាង​ App Store ក្នុង​ ១៣ ប្រទេស​ និង​ អាច​រក​ចំណូល​បាន​ ១,៥ ​លាន​ដុល្លារ​ឯណោះ។

ទិន្នន័យ​ចុង​ក្រោយ​ពី​ Sensor Tower សន្និដ្ឋាន​ថា​​ក្នុង​រយៈពេល​ ៧២ ម៉ោង​ដំបូង​នៃ​ការ​ដាក់​ឲ្យ​លេង​ អ្នក​ប្រើ​ប្រាស់​បាន​ចំណាយ​​ប្រាក់​អស់​ ១ លាន​ដុល្លារ​​លើ​ហ្គេម​នេះ។ ចំណូល​នេះ​អាច​តិច​តួច​ បើ​ប្រៀប​ទៅ​នឹង​​ហ្គេម​ Pokemon Go ឬ Clash Royale ប៉ុន្តែ​វា​ជា​ការ​ប្រៀប​ធៀប​មិន​ស្មើ​ភាព​មួយ។

Fornite នៅ​ជា​ហ្គេម​​ដែល​ទាល់​តែ​មាន​ការ​អញ្ជើញ​ទើប​អាច​ចូល​លេង​បាន​ (Invite-Only) ហើយ​នៅ​មិន​ទាន់​ដាក់​ឲ្យ​ទាញ​យក​លើ​ Play Store នៅ​ឡើយ​ទេ។ យ៉ាងណាក្ដី​បើ​ប្រៀប​នឹង​ហ្គេម​វាយ​ប្រហារ​​ដទៃ​ទៀត​ដូច​ជា​ Knives Out និង Rules of Survival ឃើញ​ថា​ Fornite អាច​រក​ចំណូល​បាន​ច្រើន​ជាង​​ដល់​រាប់​សិប​ដង​ឯណោះ៕​​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម