ហ្គេម Fornite អាច​លេង​បាន​ហើយ តែ​សោកស្តាយ​ដល់​អ្នក​ប្រើ iPhone សេរ៊ី​ទាប

  • 2018-03-16 13:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន Epic Games បាន​បើក​ឲ្យ​ទាញ​យក​ហ្គេម​បាញ់​ប្រហារ​ដ៏​ពេញ​និយម Fornite សម្រាប់​ iPhone និង iPad ប៉ុន្តែ​មុន​នឹង​អាច​ចូល​លេង​បាន ចាំ​បាច់​អ្នក​ត្រូវ​ឆ្លង​កាត់ Event Invite តាម​រយៈ​គេហទំព័រ EpicGames.com ហើយ​បំពេញ​តាម​លក្ខខណ្ឌ​ងាយៗ។​

ជា​ប្រភេទ​ហ្គេម​បែប Battle Royale ឈរ​លំដាប់​ទី ១ មិន​ថា​តែ​លើ​ពពួក​ឧបករណ៍​ហ្គេម​ធំៗ ក៏​វ៉ា​ដាច់​PUBG ថែម​ទៀត​ផង។​ បច្ចុប្បន្ន​នៅ​លើ​ស្មាតហ្វូន​អ្នក​រាល់​គ្នា​អាច​លេង​វគ្គ PvP 100 Players ដែល​ធ្លាប់​មាន​លើ​ម៉ាស៊ីន PlayStation 4, Xbox One, PC និង Mac ស្រប​ពេល​ផែន​ទី, បែបបទ​នៃ​ការ​លេង បន្សំ​ការ Update ប្រចាំ​សប្ដាហ៍​មាន​ដូច​គ្នា​ទាំង​អស់។​​​​​​​​

ជា​រឿង​សោកស្ដាយ​ហ្គេម​ទំហំ​ជិត 2GB មួយ​នេះ គាំទ្រ​តែ​លើ​ម៉ាស៊ីន iPhone 6s/SE, iPad Mini 4, iPad Pro, iPad Air 2, iPad 2017 ឡើង​ទៅ ដំណើរការ​លើ​ប្រព័ន្ធ iOS 11 ម្ល៉ោះ​មាន​ន័យ​ថា​អ្នក​ប្រើ iPhone 6/iPad Mini 3 ចុះ​ក្រោម គឺ​ពុំ​អនុញ្ញាត​ឲ្យ​លេង​ហ្គេម​មួយ​នេះ​បាន​ឡើយ។

ទាញ​យក​ហ្គេម Fornite លើ App Store

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា