ពាក្យដាស់តឿនល្អៗ មនុស្សអាយុខ្ទង់ ២០ ឆ្នាំ គួរតែចងចាំទុក
- 2018-03-24 02:22:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យដាស់តឿនល្អៗ មនុស្សអាយុខ្ទង់ ២០ ឆ្នាំ គួរតែចងចាំទុក
ចន្លោះមិនឃើញ
ក្នុងវ័យប៉ុណ្ណោះអាចនិយាយបានថាជាវ័យដែលឆ្លងកាត់រឿងរ៉ាវបានច្រើន ហើយក៏ជាវេលាដែលមិនមែនឆេវឆាវធ្វើអ្វីតាមចិត្តនឹកឃើញទៀតដែរ។ ដូចនេះ កញ្ញា សូមបង្ហាញពីពាក្យដាស់តឿនល្អៗមួយចំនួនទុកជាទុនក្នុងជីវិត៖
១.ការសុំជំនួយពីអ្នកដទៃវាមិនមែនជារឿងអាប់ឱនកិត្តិយសទេ ដូចនេះបើមានត្រង់ណាធ្វើមិនបានសុំគេឲ្យជួយទៅ។
២.ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺគ្រាន់តែជាចំណែកមួយនៃអ្វីដែលកំពុងតែកើតឡើងនៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នាតែប៉ុណ្ណោះ។ ដូចនេះកុំទុកវាជារបស់សំខាន់មិនអាចខ្វះបានពេក។
៣.មិនបាច់សង្ឃឹមឲ្យមានមនុស្សម្នាក់មកស្រលាញ់អ្នកទេ ព្រោះមានមនុស្សជាច្រើនបានស្រលាញ់អ្នករួចទៅហើយ។
៤.កុំគិតថាខ្លួនឯងមិនរឹងមាំអី ព្រោះអ្នកមានភាពរឹងមាំលើសពីការគិតខ្លួនឯងទៅទៀត។
៥.មិនចាំបាច់ប្រឹងធ្វើខ្លួនចម្លែកៗ ដើម្បីឲ្យគេចាប់អារម្មណ៍ឡើយ ព្រោះមានតែភាពសប្បុរសមួយមុខគត់ដែលទាក់ទាញបំផុត។
៦.ការស្រលាញ់ ថ្នាក់ថ្នមខ្លួនឯងវាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះគ្មានអ្នកផ្សេងណាមកគិតពីអ្នកខ្លាំងជាងអ្នកឡើយ។
៧.អ្នកដទៃមានសិទ្ធនឹងដើរចូល និងចេញពីជីវិតអ្នក ដូចនេះព្យាយាមថែរក្សាពេលគេចូលមក កុំដល់ពេលចាកចេញទើបស្ដាយក្រោយ។
៨.ការដែលអ្នកចេះលើកលែងទោសឲ្យអ្នកដទៃ គឺជារឿងមួយដ៏ប្រពៃសម្រាប់ផ្លូវចិត្តខ្លួនឯងទៅវិញទេ។
៩.ត្រូវចាំថា ពិភពលោកមិនដែលប្រឆាំងនឹងអ្នកទេ៕
ចុចអាន៖