អ្នកទេសចរ​ក្លាហាន​រាប់រយ​នាក់​សម្រុក​ឡើងលើ​ស្ពាន​កញ្ចក់​វែង​បំផុត​លើ​ពិភពលោក

  • 2018-03-24 04:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ពាន​កញ្ចក់​ថ្មើរជើង​ទើប​បើក​សម្ភោ​ធ​ថ្មីៗ​នេះ​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន ២០ ០០០ នាក់ ក្នុង​មួយថ្ងៃ ដែល​សង្ឃឹមថានឹង​បាន​រីករាយ​ជាមួយ​ទស្សនីយភាព​ដ៏​រំភើប​នៅ​កម្ពស់ ២៣០ ម៉ែត្រ​។​

​រូបភាព​ថត​កាលពី​ថ្ងៃទី ២០ មីនា បង្ហាញ ទីកន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​ពេញនិយម​នៅ​ខេត្ត​ហឺ​ប៉ី​នេះ​ពិតជា​មមាញឹក​ខ្លាំងណាស់​ដល់​ថ្នាក់​មនុស្សម្នា​ទាំងនោះ​ប្រជ្រៀត​គ្នា​មើល​ពុំ​ឃើញ​កញ្ចក់​នៅ​បាត​ស្ពាន​នោះឡើយ​។​

​ស្ពាន​ប្រវែង ៤៨៨ ម៉ែត្រ​នៅ​តំបន់​ទេសភាព​ហុង​យ៉ា​គូ​នេះ បាន​បើក​ជា​សាធារណៈ​កាលពី​ខែធ្នូ​។​

​វា​ជា​ស្ពាន​កញ្ចក់​វែង​ជាងគេ​នៅលើ​ពិភពលោក ហើយ​ត្រូវបាន​រចនា​ឡើង​ដើម្បីឱ្យ “​យោល​យោគ​បន្តិចបន្តួច​” នៅពេល​ភ្ញៀវទេសចរ​ដើរ​ពីលើ​វា​។ នេះ​បើ​យោងតាម​របាយការណ៍​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​។​

​អ្នកនាំពាក្យ​ម្នា​ក់នៅ​តំបន់​ទេសភាព​នេះ​បាន​ប្រាប់​កាសែត MailOnline ថា ស្ពាន​នេះ​មាន “​សុវត្ថិភាព​ណាស់​” ដោយបាន​បន្ថែមថា មាន​មនុស្ស​កាន់តែច្រើន​កំពុង​មក​កម្សាន្ត ដោយហេតុថា​អាកាសធាតុ​កំពុង​ចាប់ផ្តើម​កក់ក្តៅ​បន្តិច​វិញ​ហើយ​នោះ​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា ស្ពាន​នេះ​អាច​ទ្រ​មនុស្ស​បាន​រហូតដល់ ១ ០០០ នាក់​ក្នុង​មួយ​ជើង ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។​

​ទោះយ៉ាងណា ដើម្បី​ធានា​សុវត្ថិភាព អ្នកគ្រប់គ្រង​ទីនេះ​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​តែ ៦០០ នាក់​ប៉ុណ្ណោះ ឈរ​នៅលើ​ស្ពាន​នេះ​។

​ប្រសិនបើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​តើ​ស្ពាន​ក្រាល​កញ្ចក់​នៅ​ចិន​មាន​ប្រជាប្រិយភាព​យ៉ាងណា​នោះ សូម​មើល​រូបភាព​ទាំងនេះ​៕

ចុចអាន៖

ប្រភព ៖ rasmeinews

អត្ថបទថ្មី