មិនដែលដឹងសោះ! មុនល្បីល្បាញ តារាថៃ៦រូបនេះ ធ្លាប់ធ្វើការងារតូចតាចដល់ម្ល៉ឹង

  • 2018-03-24 04:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះ តារាចម្រៀង-សម្តែងស្រីប្រុសថៃ៦រូបខាងក្រោមនេះ ធ្លាប់ហែលឆ្លងការតូចតាចជាច្រើន ដែលគ្រប់គ្នាស្ទើរតែមិនជឿ។

១. Bella Ranee៖ តារាកំពុងល្បីល្បាញនេះ ធ្លាប់ធ្វើការងារនៅក្នុងហាងការ៉េម១ កាលពីនាងនៅក្មេង។

២. Anne Thongprasom៖ តារាស្រីឆ្នើមដែលមានទេពកោសល្យទាំងសម្តែង និងដឹកនាំរឿង Anne Thongprasom ធ្លាប់ឆ្លងកាត់ការងារដ៏លំបាក គឺធ្វើជាអ្នកលាងចាន ដើម្បីប្តូរយកអាហារ មុនពេលដែលនាងក្លាយជាតារា។

៣. Yui Jiranan៖ តារាស្រីYui Jiranan ឯណោះវិញ មុនពេលល្បីល្បាញ អ្នកនាងគឺជាអ្នកកបម្រើក្នុងភោជនីយដ្ឋាន។

៤. Tui Kiatkamol៖ កាលពីក្មេងTui Kiatkamol គឺជាបុគ្គលិកភោជនីយដ្ឋានចិន បន្ទាប់មកលោកក៏ធ្វើនៅរោងកុន និងធ្លាប់ជាអតីត បុគ្គលិកលក់សម្ភារៈអេឡិចត្រូនិក។

៥. Ying Lee៖ តារាចម្រៀងរូបនេះធ្លាប់មានអតីតភាពការងារជាអ្នកកម្មកររោងចក្រ និងអ្នកចម្រៀងតាមភោជនីយដ្ឋាន។

៦. Bird Thongchai៖ កំពូលតារាចម្រៀបប្រុស Bird Thongchai ធ្លាប់ធ្វើការក្រៅម៉ោងជាច្រើនកន្លែង។

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ ដេត ធន្នី