ថៃ លែងឲ្យភ្ញៀវទេសចរអុជទៀនធូបនៅទីសក្ការៈ ក្រោមហេតុផលគួរឲ្យសរសើរមួយ (វីដេអូ)

  • 2018-03-25 03:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​លែង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​អុជ​ទៀន ធូប​នៅ​ទី​សក្ការៈ​ក្នុង​ទីក្រុង​បាងកក​ទៀត​ហើយ។

យោង​តាម​កាសែត​មួយ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​ដាក់​ស្លាក​ហាម​ប្រាម​មិន​ឲ្យ​អុជ​ទៀន​ធូប​នៅ​ជុំ​វិញ​ទី​សក្ការៈ​ដ៏​ល្បី​មួយ​ក្នុង​ទីក្រុង​បាងកក​ឈ្មោះ Erawan។ ស្លាក​សញ្ញា​ទាំង​នោះ​សរសេរ​ថា "សូមកុំអុជទៀន និងធូប ព្រោះ​ផ្សែង​របស់​វា​អាចបង្កគ្រោះថ្នាក់ដល់សុខភាព។”

ជាមួយគ្នា​ផងដែរ ការ​បង្ហោះ​ក្នុង Facebook មួយ​ឲ្យ​ដឹង​ថា ការ​ហាម​ប្រាម​នេះ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ៧ ខែ​មិនា មក​ម្ល៉េះ។ ថ្វី​បើ​ជា​មាន​ការ​ហាម​ប្រាម​មិន​ឲ្យ​ដុត​ទៀន​ធូប​ក៏​ដោយ ភ្ញៀវ​ទេសចរ​នៅ​តែ​យក​វា​ទៅ​គោរព​បូជា​ដដែល គ្រាន់​តែ​មិន​បាន​អុជ​នោះ​ទេ។ នេះ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​សរសើរ​មួយ​របស់​អាជ្ញាធរ​ថៃ ដែល​គិត​គូរ​ពី​សុខភាព​របស់​ប្រជាជន និង​ភ្ញៀវ​ទេសចរ។

ទោះបីជា​អ្នក​លេង​អ៊ីនធឺណិត​ភាគ​ច្រើន ឯកភាព​ចំពោះ​ការ​ហាម​ប្រាម​នេះ​ក៏​ដោយ ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​មិន​យល់​ស្រប​នោះ​ទេ​ដោយ​អ្នក​ខ្លះ​លើក​ឡើង​ថា អ្នក​លក់​ទៀន​ធូប​ប្រហែល​ជា​អាច​រក​លុយ​បាន​ច្រើន ព្រោះ​ពួក​គេ​មិន​ចាំ​បាច់​ទិញ​ថ្មី​នោះ​ទេ៕

សូម​ទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Thecoverage   ប្រែ​សម្រួល៖ រ័ត្ន