ថៃ ប្រកាសក្តែងៗ កុំឲ្យនារីៗស្លៀកសិចស៊ីពេក ក្នុងថ្ងៃចូលឆ្នាំ

  • 2018-03-22 08:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​​មូលដ្ឋាន​នៅថៃ បាន​ណែនាំ​ពលរដ្ឋ​របស់​ខ្លួន ជាពិសេស​ស្រីៗ ​ឲ្យ​ជៀស​វាង​ការ​ស្លៀក​ពាក់​សិច​ស៊ី​ជ្រុល ដើម្បី​កុំ​ឲ្យ​មាន​ករណី​បៀតបៀន​ផ្លូវ​ភេទ​កើត​ឡើង​ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ថៃ នា​ពេល​ខាង​មុខ​។

លោក​ Sutthipong Chulcharoen​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​​មូលដ្ឋាន បាន​ថ្លែង​ថា អាជ្ញាធរ​តាម​មូលដ្ឋាន នឹង​រៀប​ចំ​តំបន់​គ្មាន​ជាតិ​អាកុល​ និង​បើក​យុទ្ធនាការ​ ដើម្បី​​ឲ្យ​អ្នក​ទេសចរ​ ជា​ពិសេស​​ស្រិៗ ស្លៀក​ពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ បើ​មិន​ដូច្នេះ​ទេ ពួក​គេ​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ។

ការ​រៀបចំ​យុទ្ធនាការ​នេះ គឺ​ដោយសារ​កាលពី​ឆ្នាំ​កន្លង​ទៅ មាន​ស្រ្ដី​ជាង ៣០នាក់ បាន​ទទួល​រង​ការ​បៀតបៀន​ផ្លូវភេទ អំឡុង​ពេល​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី នៅ​ប្រទេស​ថៃ។

សូមបញ្ជាក់ថា ប្រជាជន​ថៃ នឹង​បាន​ឈប់​សម្រាក​ចំនួន ៥ថ្ងៃ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ថៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១២ ដល់ទី ១៦ ខែមេសា៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី