អ្នកបើកតាក់ស៊ីស្រី រើសបានលុយជាង៣ពាន់ដុល្លារ យកឲ្យម្ចាស់គេវិញ ទទួលរង្វាន់គាប់ចិត្ត

  • 2018-03-20 07:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ អ្នក​បើកបរ​តាក់ស៊ី​ស្រី​នៅ​ទីក្រុង Pattaya ម្នាក់ បាន​ប្រគល់​កាបូប​មួយ​ដែល​មាន​លុយ ៣ ១០០ ដុល្លារ ជាមួយ​នឹង លិខិតឆ្លងដែន , សំបុត្រ​យន្តហោះ​មួយ​សន្លឹក និង ទូរសព្ទ​ដៃ ២ គ្រឿង ទៅ​ឲ្យ​អ្នកទេសចរ​ជនជាតិ​អារ៉ាប់​ម្នាក់​វិញ។

អ្នក​បើកបរ​តាក់ស៊ី​ឈ្មោះ Netnapa Boonmema អាយុ ៥៤ ឆ្នាំ បាន​និយាយ​ថា អ្នកស្រី​បាន​ដឹក​ភ្ញៀវទេសចរ ២ នាក់​ពី​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Pattaya។ ដោយសារតែ​ពួកគេ​ចង់​ទៅ​ព្រលានយន្តហោះ Suvarnabhumi អ្នក​ស្រី​ក៏​បាន​ឲ្យ​ពួកគេ​ជិះ​តាក់ស៊ី​ផ្សេង​ទៀត (ជា​មិត្តភ័ក្ដិ​អ្នក​ស្រី) ព្រោះ​ខ្លួន​មិន​សូវ​ស្គាល់​ផ្លូវ​ទៅ​ទីក្រុង​បាងកក​ច្បាស់។

យ៉ាងណាមិញ នៅ​ពេល​ភ្ញៀវ​ទេសចរ​កំពុង​ផ្លាស់ប្ដូរ​តាក់ស៊ី​ថ្មី ពួកគេ​ក៏​បាន​ភ្លេច​កាបូប​មួយ​នៅ​កៅអី​ខាង​ក្រោយ។ ក្រោយ​មក​អ្នក​ស្រី Netnapa បាន​ទូរសព្ទ​ប្រាប់​អ្នក​រត់​តាក់ស៊ី​ដែល​ត្រូវ​ជា​មិត្តភ័ក្ដិ រួច​យក​ឥវ៉ាន់​រើស​បាន​ទៅ​ស្ថានីយ​ប៉ូលីស​ក្រុង Pattaya តែម្ដង។

កាបូប​នោះ​ជា​កម្មសិទ្ធិ​របស់​បុរស​វ័យ ២៥ ឆ្នាំ ឈ្មោះ Al-sahuaibi Mohammed Sulaiman មក​ពី​ទីក្រុង​ឌូបៃ។ បុរស​រូប​នោះ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង រួច​បាន​ឱប​អ្នកស្រី Netnapa និង​ប្រគល់​សគុណ​ចំនួន​ ៣០០ ដុល្លារ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង