ថៃ នឹងចេញក្រដាសប្រាក់ថ្មី ៥ ប្រើព្រះឆាយាល័ក្ខណ៍ស្ដេចបច្ចុប្បន្ន
- 2018-03-09 03:47:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ នឹងចេញក្រដាសប្រាក់ថ្មី ៥ ប្រើព្រះឆាយាល័ក្ខណ៍ស្ដេចបច្ចុប្បន្ន
ចន្លោះមិនឃើញ
ថៃ នឹងដាក់ឲ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី ដែលរំលេចព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្របច្ចុប្បន្ន គឺព្រះបាទ មហាវិច្ឆិរ៉ាឡុងកន ឬស្តេចរាមាទី ១០ នៃព្រះរាជាណាចក្រថៃ នាថ្ងៃទី៦ មេសាខាងមុខ។ នេះបើតាមលោក Veerathai Santipraphob ទេសាភិបាលនៃធនាគារជាតិថៃ បានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី៨ មីនាម្សិលមិញ។
ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថ្មី នឹងរំលេចលើផ្ទៃខាងមុខក្រដាសប្រាក់ចំនួន ៣ គឺ ក្រដាសប្រាក់ ២០ បាត ៥០បាត និង ១០០បាត។
ចំណែក ក្រដាសប្រាក់ ២ ផ្សេងទៀត រួមមាន ៥០០ និង ១០០០បាត ក៏នឹងមានព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថ្មីដូចគ្នាដែរ ប៉ុន្តែមិនមែនក្នុងខែមេសានោះទេ គឺនៅថ្ងៃទី២៨ ខែកក្កដា ដែលជាថ្ងៃចម្រើនព្រះជន្មរបស់ព្រះបាទ វិច្ឆិរ៉ាឡុងកន តែម្ដង៕
ចុចអាន៖