របៀប​បិទ​​ផ្សាយ​ពាណិជ្ជកម្ម​ Facebook កុំឱ្យ​ចូល​លួច​ទិន្នន័យ​​អ្នក​!

  • 2018-03-25 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រឿងអាស្រូវ​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Facebook បាន​បណ្តាលឱ្យ​អ្នកប្រើប្រាស់​ជាច្រើន​ឆ្ងល់​ថា​តើ​ពួកគេ​គួរ​លុបចោល​គណនី​របស់​ពួកគេ​ដើម្បី​ការពារ​ទិន្នន័យ​ឯកជន​របស់​ខ្លួន​ឬ​យ៉ាងណា​។​ ​ប៉ុន្តែ​នេះ​ប្រហែលជា​មិនទាន់​គ្រប់គ្រាន់​ទេ​ដើម្បី​ទប់​កុំ​ឱ្យ Facebook អ្នក​ផ្សាយ ពាណិជ្ជកម្ម​របស់ Facebook និង​អ្វី​ដែល​គេ​ហៅថា “​កម្មវិធី​ទូរស័ព្ទ​បិសាច​ជញ្ជក់​ឈាម​” តាមដាន​លោកអ្នក​នៅ​លើ​វេ​ប​សាយ​នោះ​។​

​កម្មវិធី​បិសាច​ជញ្ជក់​ឈាម​ទាំងនោះ​រួមមាន​ដូចជា Amazon, Buzzfeed, Expedia, Etsy និង Tinder​។​ Facebook បាន​ប្រើប្រាស់​កូដ​សម្ងាត់​ជាច្រើន រួមមាន Tag, Pixel និង Cookie ដើម្បី​ប្រមូល​ព័ត៌មាន និង​បង្កើត​ប្រវត្តិរូប​ឌីជីថល​របស់​លោក​អ្នក សូម្បី​លោកអ្នក​ពុំ​មាន​គណនី Facebook ក៏​ដោយ​។​

រូប​តំណាង

****របៀប​ទប់ស្កាត់​កុំ​ឱ្យ​បណ្ដាញ​ផ្សាយពាណិជ្ជកម្ម​របស់ Facebook តាមដាន​អ្នក​៖***

#១. សម្រាប់ iOS

​ប្រសិនបើ​លោកអ្នក​មាន​ទូរស័ព្ទ iPhone និង iPad គឺ​ងាយស្រួល​ណាស់​។ ចូល​ទៅ​កាន់ Settings ចុច​លើ​ពាក្យ Privacy បន្ទាប់មក​អូស​ចុះក្រោម​ចុច​លើ​ពាក្យ Advertising​។ ពេល​ចុច​រួច អូស​លើ​ប៊ូ​តុង “Limit Ad Tracking” ឱ្យ​ចេញ​ពណ៌​បៃតង ជា​ការ​ស្រេច​។

Limit Ad Tracking

#២. សម្រាប់ Andriod

​ដំណើរការ​របស់​វា​ស្រ​ដៀង​នឹង iOS ដែរ​ទេ​។ បើក Settings រួច​ចូលទៅ Accounts and Sync ហើយ​ជ្រើស​រើស​យក Google បន្ទាប់មក​យកពាក្យ Ads ហើយ​ចុងក្រោយ គឺ​ចុច​លើ​ពាក្យ “Opt Out of Interest Based Ads” ជាការ​ស្រេច​។

#៣. សម្រាប់ Browser Settings

​ប្រសិនបើ​លោកអ្នក​កំពុង​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​លើ Google Chrome សូម​ចូលទៅ Settings នៅ​ស្តាំ​ដៃ (​ក្រោម Menu)​។ រួចហើយ​ចុច​លើ​ពាក្យ Advanced បន្ទាប់មក​ចូល​ទៅ​មើល​ក្នុង Privacy នៅ​ខាងក្រោម​។ បន្ទាប់​មក​ទៀត​ចុច​លើ “Send a do not track request with your browsing traffic” រួចហើយ​វា​នឹង​លោត​ផ្ទាំង Do Not Track ហើយ​ចុច​ពាក្យ Confirm ជាការ​ស្រេច​។

#៤. សម្រាប់​កម្មវិធី Facebook លើ​ទូរស័ព្ទដៃ​

​ចូលទៅ Settings រួច​ចុច​ពីលើ​ពាក្យ Ads នៅ​ខាងឆ្វេង​ដៃ​នៃ Menu លើ​ស្គ្រី​ន​។ នៅក្រោម Ad Settings នោះ សូម​ចុច​លើ​ពាក្យ “Ads on apps and websites off of the Facebook Companies”​។ រួចហើយ​អូស​ចុះក្រោម ចុច​យកពាក្យ “No”៕

រំឮក​ដែរ​ថា Facebook ក៏​អនុញ្ញាតឱ្យ​កម្មវិធី​បិសាច​ជញ្ជក់​ឈាម​ភាគី​ទី​៣​រាប់ពាន់​កម្មវិធី ដើម្បី​ភ្ជាប់​ទៅ​នឹង​បណ្តាញ​សង្គម​របស់ខ្លួន ហើយ​លួច​យក​ទិន្នន័យ​ចេញពី​អ្នកប្រើប្រាស់​របស់​ខ្លួន​។​

​ជា​ការ​ឆ្លើយតប មនុស្ស​ជាច្រើន​បាន​ជ្រើសរើស​ចូល​ទៅ​លុបចោល​សិទ្ធិ​អនុញ្ញាត​ពីមុន​ដែល​ផ្ដល់​​ឱ្យ​​ដល់ App ទាំងឡាយ ដែល​នេះ​ជា​ដំណើរការ​មួយ​ស៊ីពេល​យូរ​ណាស់​។​

​ទោះ​យ៉ាងណា គេ​មិន​ច្បាស់​ថា​តើ​ការលុបចោល​នេះ​នឹង​អនុញ្ញាត​ឱ្យ​ទាញ​យក​ទិន្នន័យ​ដែល​បាន​ចែករំលែក​រួច​ទៅកាន់​ភាគី​ទី​៣​បាន​មក​វិញ ឬ​យ៉ាង​ណា​ទេ​។ នេះ​មានន័យថា​កម្មវិធី​ទី​ ៣​ នៅ​តែ​មាន​ទិន្នន័យ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ប្រវត្តិរូប​ឌីជីថល​របស់​អ្នក ទោះបីជា​អ្នក​លែង​ប្រើប្រាស់​វា​ក៏ដោយ​​

​នាយក​ប្រតិបត្តិ Mark Zuckerberg ទទួលស្គាល់ថា Facebook បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ដែល​នាំ​ទៅ​ដល់​ការរំលោភ​សិទ្ធិ​ឯកជន​ពី​សំណាក់​ក្រុមហ៊ុន Cambridge Analytica នាំ​ឱ្យ​មានការ​ចោទប្រកាន់​ថា ក្រុមហ៊ុន Facebook មិនបាន​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​បាន​ត្រឹមត្រូវ​៕

ប្រភព៖ rasmeinews.com