ស្អាត​ណាស់! ខ្ទរខ្ទារ​​ ស្រី​ស្អាត​វ័យ​១៨​ឆ្នាំ​នេះ នឹង​ក្លាយ​ជា​ សៀវឡុង​​នី ​ជំនាន់​ថ្មី

  • 2018-03-25 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​រឿង​ "យុទ្ធសិល្បិ៍​ឥន្ទ្រី​ទេព​" បាន​ប្រកាស​ផលិត​ជា​ថ្មី​ម្ដង​ទៀត ក្រោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​ពី​គ្រប់​វគ្គ​មុនៗ ហើយ​ជំនាន់​ថ្មី​នេះ​ ក្រុម​ផលិត​ក៏​​កំពុង​ដំណើរ​ការ​​ប្រមាញ់​រើស​តួ​សម្ដែង​​ជា​លក្ខណៈ​អន្តរជាតិ​​យ៉ាង​សស្រាក់​សស្រាំ។

ជា​មួយ​គ្នា​នេះ​ ស្រី​ស្អាត​ស្បែក​ខ្ចី​វ័យ​១៨​ឆ្នាំ​​ម្នាក់​ ឈ្មោះ ​Eleanor Lee ​ត្រូវ​បាន​គេ​ខ្សឹបខ្សៀវ​ថា នាង​​ទំនង​អាច​ទទួល​បាន​តំណែង​ជា​បុត្រី​នាគ សៀវឡុង​នី។  នាង​ជា​យុវតី​ជន​​ជាតិ​សិង្ហបុរី ដែល​កំពុង​សិក្សា​​ជំនាញ​សម្ដែង​នៅ​សាលា​ Beijing Film Academy។ នារី​ជំទង់​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ដែរ​ថា​ជា​កូន​ស្រី​របស់​តា​រា​សម្ដែង​ប្រុស​​លោក Yu Hongrong និង​ពិធីការិនី ​​Quan Yifeng តែ​ឪពុក​ម្ដាយ​របស់​គេ​បាន​ចែក​ផ្លូវ​គ្នា ក្រោយ​មាន​ជម្លោះ​ផ្ទៃ​ក្នុង។

ត្បិត​មាន​វ័យ​ក្មេង​ក្ដី​ Eleanor ត្រូវ​បាន​គេ​សម្គាល់​ថា​ធ្លាប់​លេច​មុខ​ក្នុង​រឿង​ខ្នាត​ខ្លី និង​​រឿង​ភាគ​មួយ​ចំនួន​ដែរ ហើយ​ដោយសារ​សម្រស់​ នៅ​វ័យ​ដ៏​​ស្រស់​បំព្រង​នេះ​អំណោយ​ផល​ផង​​ ទើប​នាង​អាច​មាន​ឱកាស​ច្រើន​ក្ដោប​តំណែង​តួ​នេះ​។ អ្វី​ដែល​កត់​សម្គាល់​នោះ​ គឺ​ភាពយន្ត​ខ្នាត​ធំ​ខាង​លើ​ទើប​តែ​ប្រកាស​រើស​តួ​សម្ដែង​ដែល​មាន​វ័យ​ចាប់​ពី​១៨​ឆ្នាំ​ឡើង ស្រាប់​តែ​​ធ្លាយ​រូប​ភាព​​ Eleanor ស្លៀក​សម្លៀក​បំពាក់​តួ​វីរនារី​​ក្នុង​រឿង​នេះ។ ដោយ​សារ​តែ​ផ្ទៃ​ខាង​ក្រោយ​មាន​សភាព​ពណ៌​ខ្មៅ​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​យល់​ថា​នាង​កំពុង​ថត​រឿង​ខ្មោច​ទៅ​វិញ។

យ៉ាង​ណា​ក៏​ដោយ​ការ​ធ្វើ​តេស្ត​​សមត្ថភាព​សម្រាប់​ស៊េរី​រឿង​ដ៏​ល្បី​មួយ​នេះ​មិន​ទាន់​បញ្ចប់​ទេ ដោយ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មីនា​កន្លង​ទៅ តំណាង​ក្រុម​ការងារ​ផលិត​បាន​ឲ្យ​ដឹង​ថា៖ "តួ​ឯក​ស្រី​នៃ​រឿង​មិន​ទាន់​ចម្រាញ់​បាន​នៅ​ឡើយ ត្បិត​តួ​នាង​នាគ​តូច​នេះ​ត្រូវ​តែ​ពូកែ និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​​សម្រាប់​មហាជន​គ្រប់​ៗ​គ្នា។ សម្រាប់​ពត៌មាន​ដែល​ចេញ​ផ្សាយ​លើ​បណ្ដាញ​អ៊ីនធឺណិត​ជា​​ហូរហែ​​នេះ សុទ្ធ​តែ​ជា​ពាក្យ​ចចាមអារ៉ាម។ ​​យើង​នៅ​តែ​បន្ត​​ដំណើរ​ការ​រើស​តួ ​ហើយ​យើង​ក៏​មិន​ទាន់​ដឹង​ដែរ​ថា​អ្នក​ណា​នឹង​ក្លាយ​ជា​បាន​តំណែង​នេះពិត​ប្រាកដ"៕​

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ សុខណា

អត្ថបទថ្មី