កាន់តែធ្ងន់ធ្ងរ! Facebook សុំទោសអ្នកប្រើប្រាស់ តាមកាសែតល្បីៗ
- 2018-03-26 02:12:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែធ្ងន់ធ្ងរ! Facebook សុំទោសអ្នកប្រើប្រាស់ តាមកាសែតល្បីៗ
ចន្លោះមិនឃើញ
សារសុំទោសពីបណ្ដាញសង្គម Facebook និងលោក Mark Zuckerberg ផ្ទាល់បានបង្ហាញខ្លួននៅលើកាសែតល្បីៗចំនួន ៩ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ។
សារសុំទោសមាននូវហត្ថលេខារបស់ Mark និងមានឡូហ្គោ Facebook ផងដែរ ដែលសុំទោសចំពោះការលេចធ្លាយទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់ Facebook ចំនួន ៥០ លានគណនី។ នៅក្នុងលិខិតនេះស្ថាបនិក Facebook ក៏បានសង្កត់ធ្ងន់ថា សោកស្ដាយដែល Facebook មិនបានធ្វើអ្វីលើសពីនេះដើម្បីកុំឲ្យរឿងនេះកើតឡើង និង កំពុងមានចំណាត់ការថ្មីដើម្បីទប់ស្កាត់មិនឲ្យរឿងនេះ កើតឡើងជាថ្មី។
ចំណាត់ការដែល Facebook កំពុងអនុវត្តន៍ពេលនេះរួមមាន ៖
កំណត់នូវចំនួនទិន្នន័យដែលកម្មវិធីមួយអាចទទួលបាន ពេលអ្នកប្រើប្រាស់ប្រើគណនី Facebook របស់ខ្លួនដើម្បីចុះឈ្មោះប្រើកម្មវិធីមួយ
បញ្ឈប់នូវកម្មវិធីមួយចំនួន ដូចជាកម្មវិធីបង្កើតឡើងដោយ Aleksandr Kogan កុំឲ្យទទួលបានទិន្នន័យច្រើនពេក
ស្វែងរកមើលថាកម្មវិធីថាយកទិន្នន័យពីអ្នកប្រើប្រាស់ច្រើន និងហាមឃាត់ (Ban) កម្មវិធីនោះ
ខណៈដែលអ្នកប្រើប្រាស់មួយចំនួនចាប់ផ្ដើមបញ្ចេញសកម្មភាពប្រឆាំងនឹង Facebook តាមរយៈការលុបកម្មវិធី Facebook មានអ្នកបណ្ដាក់ទុន Facebook មួយចំនួនបានលក់ភាគហ៊ុនរបស់ខ្លួនចេញ។ ហ៊ុន Facebook បានចុះពី ១៨៥,០៩ ដុល្លារក្នុងមួយហ៊ុន នាថ្ងៃទី ១៦ ខែមីនា មកនៅត្រឹម ១៥៩,៣៩ ដុល្លារក្នុងមួយហ៊ុន នាថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះ។ នេះជាការធ្លាក់ចុះតម្លៃហ៊ុន ១៣,៩% ក្នុងមួយសប្ដាហ៍ ដែលធ្វើឲ្យទ្រព្យសម្បត្តិ Mark Zuckerberg ធ្លាក់ចុះ រាប់ពាន់លានដុល្លារឯណោះ។
កាសែតដែលមានសារសុំទោសរបស់ Facebook រួមមាន The New York Times, The Washington Post, និង The Wall Street Journal របស់សហរដ្ឋអាមេរិក រួមទាំងលើកាសែតអង់គ្លេស The Observer, The Sunday Times, Mail on Sunday, Sunday Mirror, Sunday Express និង Sunday Telegraph ផងដែរ៕
--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N
ចុចអាន៖
តម្លៃក្រុមហ៊ុន Facebook ធ្លាក់ចុះ ៥៨ ពាន់លានដុល្លារ គ្រាន់តែផ្ទុះរឿងអាស្រូវមួយសប្តាហ៍
មេ Tesla លុប Page ធំៗចេញពី Facebook គ្មានស្ដាយអ្វីបន្តិច