មេ​ Tesla លុប​ Page ធំៗចេញ​ពី​ Facebook គ្មាន​​ស្ដាយ​អ្វី​បន្តិច

  • 2018-03-24 03:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Elon Musk ម្ចាស់​ក្រុមហ៊ុន​ Tesla បាន​សម្រេច​ចិត្ត​លុប​ Page របស់​ក្រុមហ៊ុន​ Tesla និង SpaceX ចេញ​ពី​ Facebook គ្មាន​ស្ដាយ​ស្រណោះ​ ក្រោយ​ពី​ Follower ម្នាក់​បង្គាប់​ឲ្យ​លោក​ធ្វើ​បែប​នេះ។ គួរ​ដឹង​ថា​ Page ទាំង​ពីរ​មាន​ចំនួន​ Like ខ្ទង់​ ២,៦ លាន​នាក់។

ការ​លុប​ចេញ​នេះ​កើត​មាន​តាម​រយៈ​ការ​ឆ្លើយ​តប​នឹង​​លោក​ Brian Acton សហ​ស្ថាបនិក​ WhatsApp ដែល​បាន​សរសេរ​ថា​ ៖ "វា​ដល់​ពេល​ដែល​ត្រូវ​ #deletefacebook (លុប​ Facebook)”។ ភ្លាម​នោះ​លោក​ Elon Musk បាន​ឆ្លើយ​តប​ថា ៖ "អ្វី​ទៅ​ជា​ Facebook?”។

ក្រោយ​មក​ទៀត​ Follower ម្នាក់​​បាន​បង្គាប់​ឲ្យ​លោក​ Elon Msuk លុប​ទំព័រ​ SpaceX ចេញ​ពី​ Facebook ចេញ​ប្រសិន​​បើ​ Elon ជា​បុរស​ពិត។ ម្ចាស់​ក្រុមហ៊ុន​ Tesla តប​ភ្លាម​ដែរ​ថា ៖ "ខ្ញុំ​មិន​ដឹង​ថា​មាន​ Page SpaceX នោះ​ទេ។ នឹង​លុប​ចេញ​ភ្លាម”។

បន្ទាប់​មក​ទៀត​មាន​អ្នក​​ចង់​ឲ្យ​​​ឲ្យ​លោក​ Elon លុប​ទំព័រ​ Tesla មួយ​ទៀត​ ហើយ​ម្ចាស់​ក្រុមហ៊ុន​ Tesla នេះ​ក៏​និយាយ​ថា ៖ "​លុប​បាន​តើ មើល​ទៅ​ដូច​ជា​គួរ​ឲ្យ​រអើម​ដែរ​ហ្នឹង”។ ភ្លាមៗ​នោះ​ Page របស់​​ Tesla ក៏​បាត់​ស្រមោល​ភ្លាម។

​​​​គួរ​ដឹង​ថា​ចលនា​ #deletefacebook កើត​មាន​ក្រោយ​ពី​​មាន​ការ​ផ្សាយ​ថា​ Facebook បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​អ្នក​ប្រើ​ Facebook ចំនួន​ ៥០ លាន​នាក់​ ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​បេក្ខភាព​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​នៅ​ឆ្នាំ​ ២០១៦៕​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង