ស្រីៗត្រូវតែដឹង បើចង់រួចខ្លួនពីជនខិលខូច លួចដាក់ថ្នាំសណ្តំ និងថ្នាំសម្រើប
- 2018-03-26 03:42:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗត្រូវតែដឹង បើចង់រួចខ្លួនពីជនខិលខូច លួចដាក់ថ្នាំសណ្តំ និងថ្នាំសម្រើប
ចន្លោះមិនឃើញ
សម័យកាលកាន់តែទំនើប មនុស្សកាន់តែមានកលល្បិចច្រើនដើម្បីបោកប្រាស់ ក៏ដូចជាមានគំនិតអាក្រក់ទៅលើអ្នកដទៃ។ មួយក្នុងចំណោមវិធីនានាដែលអាចធ្វើបាបជនរងគ្រោះបានយ៉ាងងាយនោះគឺ ដាក់ថ្នាំសណ្ដំ និងថ្នាំសម្រើបនេះឯង។ ដើម្បីបង្ការកុំឲ្យបាត់ទ្រព្យសម្បត្តិ ក៏ដូចជាមានគ្រោះថ្នាក់ដល់អាយុជីវិតដោយវិធីដាក់ថ្នាំនេះ អ្នកអាចការពារខ្លួនឯងបានដោយវិធីដូចខាងក្រោម៖
វិធីបង្ការគេដាក់ថ្នាំសណ្ដំ៖
រោគសញ្ញានៃការត្រូវថ្នាំសណ្ដំមានដូចជា ងងុយគេង វិលមុខ ឈឺក្បាល ឬក្អួតចង្អោរជាដើម។ ប្រសិនបើថ្នាំខ្លាំងពេក អាចបង្កឲ្យជនរងគ្រោះសន្លប់តែម្ដង។
១. នៅក្នុងកម្មវិធីមួយ នៅពេលត្រៀមផឹកអ្វីមួយ ត្រូវមើលថាដបនោះបើកគម្របហើយឬនៅ ហើយយកមកពីណា។ កុំទទួលផឹកពីជនមិនស្គាល់មុខ។
២. ប្រើកែវតែមួយពេញមួយកម្មវិធី មិនប្ដូរកែវចុះឡើង។
៣. ផឹកបន្តិចម្ដងៗ ដើម្បីឲ្យដឹងថាមានអ្វីខុសប្រក្រតីឬអត់ ជៀសវាងការផឹកម្ដងទាំងអស់។
៤. ហាមផឹកអ្វីរបស់អ្នកដទៃ ទោះបីជាមានស្គាល់គ្នាក៏ដោយ។
៥. ប្រសិនបើអ្នកមានអារម្មណ៍ថាទឹកនោះប្លែក បើទោះបីជាអ្នកធ្លាប់ផឹកវាពីមុនក៏ដោយ នោះត្រូវបញ្ឈប់ការផឹកភ្លាម។
៦. ពេលចូលបន្ទប់ទឹក ត្រូវទៅមានគ្នា និងចាក់សោឲ្យជាប់។
៧. ប្រសិនបើមានអាការៈត្រូវថ្នាំរួចហើយ ត្រូវរត់រកអ្នកដែលអ្នកទុកចិត្តបំផុតភ្លាម ហើយប្រាប់ឲ្យគេជូនទៅផ្ទះជាបន្ទាន់។
៨. ផឹកទឹកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដើម្បីបន្សាបថ្នាំ។
៩. Save លេខទូរសព្ទរបស់គ្រួសារ ឬអ្នកទុកចិត្តយ៉ាងណាងាយស្រួលចាំក្នុងករណីត្រូវការជំនួយបន្ទាន់។
វិធីដឹង និងបង្ការជាមួយថ្នាំសម្រើប
១. ថ្នាំបែបក្លិន៖ អ្នកប្រើថ្នាំបែបក្លិនតែងបន្លំឲ្យយើងហិតថ្នាំ ដោយសួរថាតើទឹកអប់របស់គេក្រអូបឬអត់។ នៅពេលនេះបើអ្នកហិត អ្នកនឹងក្លាយជាចំណីរបស់គេ។ វិធីបង្ការនោះគឺមិនហិតក្លិនអ្វីទាំងអស់ពីមនុស្សដែលយើងមិនស្គាល់។
២. ថ្នាំបែបទឹក និងម្សៅលាយចូលទឹក៖ ជនខិលខូចតែងប្រើថ្នាំសម្រើបដាក់ចូលម្ហូប ឬទឹកដើម្បីពង្វក់ជនរងគ្រោះ។ សំណាងល្អ ថ្នាំប្រភេទនេះនឹងគ្មានសមត្ថភាពនៅពេលលាយជាមួយទឹកមានជាតិអាស៊ីដ ដូចនេះដើម្បីមានសុវត្ថិភាព អ្នកគួរហៅទឹកក្រូច ឬទឹកក្រូចឆ្មា ហើយផឹកបន្តិចម្ដងៗ។
៣. ថ្នាំបែបស្ករកៅស៊ូ៖ ថ្នាំនេះគឺពិបាកដឹងជាងគេ ព្រោះខាងក្រៅគឺស្ករកៅស៊ូតែមានបង្កប់ថ្នាំនៅខាងក្នុង។ ដោយសារតែមិនមានវិធីបង្ការច្រើន ដូចនេះមានតែញ៉ាំតែស្ករកៅស៊ូ ដែលទិញ និងបកញ៉ាំដោយខ្លួនឯង ហើយកុំទទួលស្ករពីអ្នកណាទាំងអស់៕
ចុចអាន៖