មូលហេតុ​​ខ្សែ​សាក​ iPhone ​ឆាប់​ដាច់​រហែក ជាងខ្សែសាកដទៃ

  • 2018-03-26 07:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​សាក​ iPhone ​ប្រើ​បាន​យូរ​បំផុត​ វាយ​ឲ្យ​អស់​ទៅ​ ត្រឹម​ខ្ទង់​ ៦ ខែ ​ហើយ​ចំពោះ​អ្នក​ប្រើ​​​ដែល​ថ្នាក់​ថ្នម​អាច​យូរ​ជាង​នេះ។ មាន​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្សែ​សាក​ iPhone ឆាប់​ដាច់​រលាត់​​ ​បើ​ប្រៀប​នឹង​ខ្សែ​សាក​ទូរសព្ទ​ដទៃ។

ដើម្បី​ផលិត​ខ្សែ​សាក​ឡើង​ Apple បាន​ប្រើ​ប្រាស់​​នូវ​​​ស្រទាប់​ការពារ​ដែល​ស្ដើង​ និង ទន់​ដើម្បី​​​ស្រោប​លើ​ខ្សែ​ ដែល​ផលិត​ឡើង​ពី​​កៅស៊ូ មិន​មែន​​ផលិត​ពី​​ប៉ូលី​ប្លាស្ទិក (PVC) ដូច​ខ្សែ​សាក​ក្រុមហ៊ុន​ដទៃ​នោះ​ទេ។ សម្បក​កៅស៊ូ​នេះ​ស្រាល​ និង​ងាយ​បត់បែន​ជាង​​សម្បក​ PVC។ អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​តែង​រុំ​ខ្សែ​សាក​តឹងៗ​ ដែល​ធ្វើ​ឲ្យ​សម្បក​កៅស៊ូ​នេះ​ងាយ​នឹង​រហែក​ជា​ទីបំផុត។

​លើស​ពី​នេះ​វា​ក៏​មាន​ទាក់ទង​នឹង​ការ​ឌីហ្សាញ​រូបរាង​ផង​ដែរ។ ខ្សែ​សាក​របស់​ iPhone មិន​មាន​តំបន់​​ Strain Relief​ ជា​តំបន់​ដែល​អាច​ឲ្យ​ខ្សែ​បត់​បាន​សេរី​ ដោយ​មិន​មាន​ការ​ខូច​ខាត។ នៅ​លើ​ខ្សែ​សាក​របស់​ស្មាតហ្វូន​ដទៃ​ ដូច​ជា​ Samsung មាន​តំបន់​ Strain Relief នេះ​ ដែល​អាច​ឲ្យ​ខ្សែ​ធ្វើ​ចលនា​បត់បែន​​​បាន​តាម​ចិត្ត។

គេ​មិន​ច្បាស់​ថា​ហេតុអ្វី​បាន​ជា​ Apple មិន​ឌីហ្សាញ​តំបន់​នេះ​ដាក់​លើ​ខ្សែ​សាក​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​ធ្លាប់​មាន​ការ​លើក​ឡើង​ថា​ Apple មិន​ចូល​ចិត្ត​នូវ​ការ​ឌីហ្សាញ​ដែល​មាន​តំបន់​ Strain Relief បែប​នេះ។

មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​​ការ​ប្រើ​ប្រាស់​តែ​វត្ថុ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ជា​មូលហេតុ​មួយ​ដែល​​ធ្វើ​ឲ្យ​ខ្សែ​សាក​​របស់​ Apple ងាយ​រហែក​ និង​ដាច់។ គួរ​ដឹង​វត្ថុធាតុ​ដូច​ជា​ប៉ូលី​ប្លាស្ទិក (PVC) ជា​​វត្ថុ​ធាតុ​មិន​អាច​ចោល​ផ្ដេសផ្ដាស​បាន​ ​ដោយ​សារ​មាន​ជាតិ​ពុល​ខ្ពស់៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព ៖ Version Daily

ប្រែសម្រួល ៖ សុខហេង

អត្ថបទថ្មី