Google Pixel 2XL មួយ​ទឹក និង​ថ្មី​ តម្លៃ​លក់​ខុស​គ្នា​ជិត 200 ដុល្លារ​

  • 2018-03-26 03:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Pixel 2 XL ទូរសព្ទ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​ប្រកាស​ចេញ​​លក់​កាលពី​ថ្ងៃ​ទី ៤ ខែ​តុលា ឆ្នាំ ២០១៧។

ក្រោយ​ចេញលក់នៅ​ទីផ្សារ​បរទេស​មួយ​រយៈ ទូរសព្ទ​​ត្រកូល​នេះ ក៏​ត្រូវ​បានហាង​ក្នុង​ស្រុកមួយ​ចំនួន​នាំមក​លក់​ដល់​អតិថិជន​។ យ៉ាងណា​សម្រាប់​ថ្មី​ និង​មួយ​ទឹក Google Pixel 2XL លក់​ខុស​គ្នា​ដាច់។

Google Pixel 2XL មួយ​ទឹក​តម្លៃ ៨៩០ ដុល្លារ សម្រាប់​ទំហំ 128GB។ ឯ​ថ្មី​តម្លៃ​១ ១០៩ ដុល្លារ គឺ​ខុស​គ្នា​ជិត 200 ដុល្លារ។ ​នេះនៅហាង​សុខ លី។

សម្រាប់ទំហំ​ 64 GB ថ្មី Google Pixel 2XL ដាក់លក់​តម្លៃ​ប្រហែល ៩៦៩ ដុល្លារ និងមួយ​ទឹក​មិនមាន​ទេ។ នេះ​បើតាម​ហាង​ដដែល។

Google Pixel 2XLមាន​អេក្រង់​ទំហំ​ ៦ អ៊ីញ មាន​អង្គ​ផ្ទុក​ទិន្នន័យ​ចំនួន​ពីរ​ប្រភេទ​ 64GB និង 128GB បំពាក់​បន្ទះ​ Chip Snapdragon 835 របស់​ Qualcomm ជា​មួយ​ល្បឿន​ 2.15 GHz, RAM 4 GB និងដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Nougat 7.1។

  • Sabay កំពុង​ជ្រើស​រើស​បុគ្គល​ផ្នែក​ Corporate Sales Executives ៥នាក់ ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
រូបភាព Pixel 2XL/ពីហាង សុខលី
រូបភាព Pixel 2XL/ពីហាង សុខលី

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម