របាយការណ៍​មួយ​ទម្លាយ​ថា ត្រឹម​ចុង​ឆ្នាំ​នេះ Apple នឹង​ឈប់​លក់ iPhone X

  • 2018-03-26 01:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​បង្ហើប​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Apple នឹង​សម្រេច​ផ្តាច់​ចង្វាក់​ផលិតកម្ម​ iPhone X ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០១៨ នេះ។ ឈរ​លើ​ហេតុផល​ក្រោយ​ចំនួន​តួ​លេខ​ចេញ​លក់ សង្កេត​ឃើញ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ថ្វី​បើ​នេះ​ជា iPhone ដំបូង​ដែល​បំពាក់​អេក្រង់ OLED ក៏​ដោយ​ក្តី។

សារព័ត៌មាន ETNews បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ថា​ការ​ធ្លាក់​ចុះ​ទំហំ​លក់​ចេញ iPhone X អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម iPhone ទាំង​មូល។ ពុំ​មាន​ការ​លាក់បាំង​អ្វី​នោះ​ទេ ដោយ​កាល​ពី​ខែ​មករា ការ​ស្រាវជ្រាវ​របស់ IBTimes បាន​រក​ឃើញ​ថា​ក្រុមហ៊ុន​លោក Tim Cook ចាប់​កាត់​ផ្តាច់​ចង្វាក់​ផលិតកម្ម​ទូរសព្ទ​តម្លៃ​ថ្លៃ​មួយ​នេះ​អស់​ពាក់​កណ្តាល ដោយ​ដំបូង​មាន​គោលដៅ​ផលិត ៤០ លាន​គ្រឿង ក្រោយ​មក​កុម្ម៉ង់​ទៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់​តែ ២០ លាន​គ្រឿង​ វិញ។

យ៉ាងណាមិញ​ក្នុង​ឆ្នាំ ២០១៨ ក៏​មិន​ប្រាកដ​ថា​វត្តមាន iPhone X ម៉ូឌែល​ថ្មី​លេច​ចេញ​ទៀត​នោះ​ដែរ ព្រោះ​រំពឹង​មាន iPhone ផ្សេង​បី​ម៉ូឌែល ដោយ​ ២ ជា​ប្រភេទ​អេក្រង់ OLED និង​មួយ​ជា LCD ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Japan Display Inc. និង Sharp

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា