ធ្លាយ​តម្រុយ​ ឆ្នាំ ២០២០ iPhone ស៊េរីថ្មី អាច​បត់​បាន ទំហំ​ប៉ុន​ថេបប្លែត

  • 2018-03-25 02:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ក្រុមហ៊ុន Merrill Lynch របស់​សហរដ្ឋអាមេរិក​បាន​ប៉ាន​ប្រមាណ​ថា​បច្ចុប្បន្ន Apple កំពុង​បង្វែរ​ចូល​ចង្វាក់​ផលិតកម្ម​នៃ iPhone អាច​បត់​បាន ហើយ​រំពឹង​មាន​តួ​ខ្លួន​ធំ​ប៉ុន​ពួក​ថេបប្លែត ដោយ​មាន​គម្រោង​ដាក់​បង្ហាញ​នា​ឆ្នាំ ២០២០។

តាម​ការ​បកស្រាយ​ពី​អ្នក​វិភាគ Wamsi Mohan ក្នុង​ស្ថាប័ន​ខាង​លើ​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ៖ "តាម​ការ​ប្រមើល​មើល​ក្រុមហ៊ុន​លោក Tim Cook កំពុង​សិក្សា​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​លើ​អេក្រង់​បត់​បាន​ដែល​ត្រៀម​ដាក់​បង្ហាញ​នា​ ២ ឆ្នាំ​ទៅ​មុខ​ទៀត"។

ការ​លើក​ឡើង​នេះ​ក៏​មិន​ខុស​ទៅ​នឹង​ចចាមអារ៉ាម​កាល​ពី​ចុង​ឆ្នាំ​ទៅ​ដែល​ថា Apple បាន​សហការ​ជាមួយ LG Display ក្នុង​ការ​ផលិត​ iPhone អាច​បត់​បាន ដោយ​មិន​ចង់​ចាប់​ដៃ​ជាមួយ SAMSUNG ជៀសវាង​ខ្លាច​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ធ្វើ​ការ​លួច​ចម្លង​ទុក​មុន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា