ស្មាតហ្វូន​ធុន​ធ្ងន់​របស់ Huawei គ្រោង​ប្រើ​អង្គ​ចងចាំ​ធំ​ជាង​គេ​បង្អស់​ក្នុង​លោក

  • 2018-03-26 01:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​ទីផ្សារ​ស្មាតហ្វូន​គេ​និយម​ទំហំ​អង្គ​ចងចាំ 64GB សមល្មម​ដល់​ការ​ប្រើប្រាស់​របស់​អតិថិជន​ទូទៅ។ ប៉ុន្តែ​ក្រឡេក​ទៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន Huawei កំពុង​ស្ថិត​ក្នុង​ផែនការ​ចង់​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ក្រោយ​មាន​ប្រើ​អង្គ​ផ្ទុក​ទំហំ 512GB

ជា​ជំនាន់​ដំបូង​បង្អស់​ក្នុង​លោក ស្ថិត​ក្នុង​កំណែ​លេខ​ម៉ាស៊ីន NEO-AL00 ធ្លាយ​ចេញ​លើ​គេហទំព័រ TENAA ហើយ​រំពឹង​ប្រើ RAM ធំ​ទំហំ 6GB។ តាម​ប្រភព​ពី PhoneRadar បង្ហើប​ឈ្មោះ​ម៉ូឌែល​នោះ​ទំនង​ជា MateX និង​ប្រភព​ខ្លះ​ទៀត​ថា Huawei MateRS Porsche Design ដែល​មាន​ការ​រចនា​រូបរាង​តាម​លំនាំ Mate 10 Pro។​

កន្លង​ទៅ​ក្រុមហ៊ុន SAMSUNG ធ្លាប់ត្រូវ​បាន​គេ​​រាយការណ៍​ប្រហាក់ប្រហែល​គ្នា​ជុំវិញ​ការ​បំពាក់​អង្គ​ផ្ទុក 512GB លើ​ម៉ាស៊ីន Galaxy S9 ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​បាន​បញ្ចប់​ត្រឹម​ទំហំ 256GB វិញ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr | Gizchina   ប្រែ​សម្រួល៖ កៅ រក្សា