អ្នក​ប្រើ S9/S9+ ជួប​បញ្ហា​មួយ​ស្រដៀង​ជំនាន់ iPhone 6/6 Plus

  • 2018-03-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S9 និង S9+ ទើប​នឹង​ប្រកាស​ចេញ​កាល​ពី​ប៉ុន្មាន​ខែ​មុន មក​ទល់​ពេល​នេះ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​រាយការណ៍​ថា បាន​ជួប​បញ្ហា​មួយ​ដូច​ទៅ​នឹង​ជំនាន់ iPhone 6/6Plus។

via GIPHY

រូប​តំណាង

យោង​តាម​ប្រភព​ព័ត៌មាន​ពី​វិបសាយ​ផ្លូវការ Samsung Community ដែល​ជា​កន្លែង​ឆ្លើយ​ឆ្លង​សំនួរ-ចម្លើយ​រវាង​អ្នក​ប្រើប្រាស់​រាល់​ផលិត​ផល Samsung បាន​ឲ្យ​ដឹង​ថា "មាន​បុរស​ម្នាក់​ជួប​បញ្ហា​គាំង​ថាច់​ស្រ្កីន Galaxy S9 ធ្វើ​ឲ្យ​ទូរសព្ទ​មិន​អាច​ដំណើរ​បាន​រលូន។ អ្នក​រាយការណ៍​រូប​នោះ​ក៏​បាន​បន្ថែម​ថា រូប​គេ​បាន​ប្រទះ​ឃើញ​ស្នាម​ខ្មៅ​ពីរ-បី​កន្លែង​នៅ​ខាង​ក្រោម​ផ្ទៃ​អេក្រង់។"

via GIPHY

រូប​តំណាង

ចំពោះ​បញ្ហា​នេះ​វិបសាយ​បច្ចេកវិទ្យា​​បរទស​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត ខ្លះ​បាន​ហៅ​បញ្ហា​នេះ​ថា​ជា ជំងឺ​ថាច់​ស្ក្រីន(Touch Disease) ដែល​គេ​ធ្លាប់​ជួប​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ ២០១៦ នៅ​លើ​ម៉ូឌែល iPhone 6 និង 6 Plus របស់​ក្រុមហ៊ុន Apple។

ដោយ​ឡែក បញ្ហា​របស់​អ្នក​ប្រើ​ខាង​លើ​នេះ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ រង់​ចាំ​ការ​ឆ្លង​តប​ពី​អ្នក​ជំនាញ​បច្ចេកទេស​ខាង Samsung ជា​មុន​សិន៕

ប្រភព៖ Dailymail | Samsung | idropnews   ប្រែ​សម្រួល៖ រក្សា