Huawei លេង​យក​ឡាន​មក​ចត​ពី​មុខ​ ហាង​ Samsung និង Apple អ៊ីចឹង​ហ្មង!

  • 2018-03-24 02:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​ចាប់​ផ្ដើម​បញ្ចេញ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ដើម្បី​ផ្សព្វផ្សាយ​ពី​​​​ស្មាតហ្វូន​ត្រកូល​ P ជំនាន់​ថ្មី​ នៅ​ក្នុង​ទីក្រុង​ធំៗ​មួយ​ចំនួន​ រួម​មាន​ទីក្រុង​ឡុងដុង​ ចក្រភព​អង់គ្លេស​ផង​ដែរ។

អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ រថយន្ត​ដឹក​ទំនិញ​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចត​នៅ​ខាង​មុខ​ហាង​​របស់​ Samsung និង Apple ផ្ទាល់​តែ​ម្ដង។ ក្រៅ​ពី​ផ្ទាំង​ផ្សព្វផ្សាយ​នេះ​ Huawei ក៏​បាន​បាញ់​ថ្នាំ​លើ​ផ្លូវ​ថ្មើរជើង​​នៅ​តំបន់​ក្បែរ​ហាង​ Samsung និង Apple ដែរ។

គួរ​ដឹង​ថា​ Huawei P20 Pro នឹង​មាន​កាមេរ៉ា​​​ខាង​ក្រោយ​ដល់​ទៅ​ ៣ គ្រាប់​ និង​មាន​កាមេរ៉ា​មួយ​គ្រាប់​មាន​កម្រិត​ ៤០ MP។ ចំណែក​ P20 មាន​កាមេរ៉ា​ខាង​ក្រោយ​ ២ គ្រាប់​ដដែល​ និង​មិន​ច្បាស់​ថា​កាមេរ៉ា​មាន​កម្រិត​ដល់​ ៤០ MP ដែរ​ឬ​យ៉ាង​ណា​ទេ។

កម្មវិធី​ប្រកាស​ចេញ​​ស្មាតហ្វូន​ត្រកូល​ P ជំនាន់​ថ្មី​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​ ២៧ ខែ​មីនា​ ខាង​មុខ​ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង