ចេញ​ហើយ​តម្លៃ Vivo V9 នៅ​ប្រទេស​ថៃ ធូរ​ថ្លៃ​ប្រហែល​ទីផ្សារ​កម្ពុជា

  • 2018-03-23 13:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន Vivo នៅ​ប្រទេស​ថៃ​ទើប​តែ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​កំពូល​ស្មាតហ្វូន​ជំនាន់​ក្រោយ​ V9 ដោយ​ទំនង​ជា​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្ពស់​ជាង​ម៉ូឌែល​ឆ្នាំ​ទៅ។ រចនា​នូវ​តួ​ខ្លួន​ថ្មី​ស្រឡាង ប្រើ​អេក្រង់​ផ្ទៃ​ពេញ​កូន​កាត់ iPhone X អម​កាមេរ៉ា​ក្រោយ​ភ្លោះ​ពីរ​គ្រាប់ ជាមួយ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ស្រោប​ដោយ​តួ​ខ្លួន​កញ្ចក់​យ៉ាង​ស៊ីវិល័យ។

ទម្ងន់​ខ្លួន​ ១៥០ ក្រាម​មាន​វិមាត្រ ១៥៤,៨១x៧៥,០៣x៧,៨៩ មិល្លីម៉ែត្រ ប្រើ​អេក្រង់ IPS LCD ទំហំ ៦,៣ អ៊ីញ កម្រិត FullHD+។ ដំណើរការ​លើ​បន្ទះ​ឈីប Snapdragon 626 មាន CPU ប្រភេទ Octa-Core ល្បឿន ២.២GHz ស្រប​ពេល​ជម្រើស RAM 4GB/64GB ROM លាយឡំ​ការ​បន្ថែម micorSD ដល់​ទៅ 256GB។

បច្ចេកវិទ្យា​កាមេរ៉ា​ក្រោយ​ភ្លោះ 16+5MP មាន Aperture F/2.0 អាច​ថត​រូប Portrait បែប AI Bokeh ស៊ីសង​កាមេរ៉ា​មុខ​ Selfie ដាច់​ដៃ 24MP ថែម​មុខងារ​ពិសេស AI Face Beauty និង AR Sticker ស្រដៀង Animoji របស់​ក្រុមហ៊ុន Apple។

ត្រកូល V ឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន Vivo បច្ចុប្បន្ន​បើក​ឲ្យ Pre-Order រហូត​ដល់​ថ្ងៃ​ទី ២៩ មីនា ឆ្នាំ ២០១៨ មុន​ទំនិញ​ដល់​ដៃ​អតិថិជន​ក្នុង​ថ្ងៃ​ទី ៣០ ជាមួយ​តម្លៃ ១០ ៩៩៩ បាត ឬ​ក្បែរ ៣៤៩ ដុល្លារ ។ តម្លៃ​នេះ​សោត​ក៏​ប្រហាក់ប្រហែល​ទៅ​នឹង​ទីផ្សារ​កម្ពុជា ដែល​កំពុង​មាន Pre-Order ជា​បណ្តើរៗ ដោយ​តាម​ពាក្យ​ល្ហិចល្ហៀង​នៅ​ហាង​លក់​ទូរសព្ទ​មួយ​ចំនួន ម៉ូឌែល​នេះ​នឹង​មាន​តម្លៃ ៣៤៥ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly | techmoblog   ប្រែ​សម្រួល៖ កៅ រក្សា