វិធី​ងាយៗ​អាច​ឆែក​ដឹង iPhone របស់​អ្នក​នៅ​ជាប់ Warranty ពី Apple ឬ​ក៏​អត់

  • 2018-03-26 02:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក រាល់​ការ​ទិញ iPhone ពី Apple Store អតិថិជន​នឹង​ទទួល​បាន​ប័ណ្ណ​ធានា (Warranty) រយៈ​ពេល ១ ឆ្នាំ​លើ​ការ​ជួសជុល​ផ្នែក Hardware ឬ​អាច​ចំណាយ​លុយ​បន្ថែម​ទិញ​កញ្ចប់​សេវា​ជួសជុល AppleCare+។ ថ្វី​បើ​មិន​ជា​ចាំ​បាច់​សម្រាប់​អ្នក​ប្រើ​នៅ​ទីផ្សារ​កម្ពុជា ប៉ុន្តែ​ក៏​រាប់​ចូល​ជា​ចំណេះដឹង​ថ្មី​មួយ​ដល់​ម្ចាស់ iPhone គ្រប់​រូប។

  • ចូល​ទៅ​កាន់​គេហទំព័រ checkcoverage.apple.com
  • វាយ​បញ្ចូល​លេខ Serial Number ឧបករណ៍។ ចូល Settings > General > About
  • បញ្ចូល​កូដ​ឃើញ​តាម​ប្រអប់​ក្នុង​គោលដៅ​ការពារ​ប្រព័ន្ធ​សុវត្ថិភាព > ចុច​យក​ពាក្យ Continue

+ទិន្នន័យ​បង្ហាញ​តាម ៤ ចំណុច​ផ្សេង​គ្នា​សម្គាល់​តាម​សញ្ញា​គ្រីស​បៃតង​និង​ពណ៌​លឿង:

  • AppleCare Product សំដៅ​ការ​ទទួលបាន​សេវាកម្ម AppleCare+ ឬ​អត់ ជា​ទូទៅ​អតិថិជន​មាន​ពេល​ត្រឹម ៦០ ​ថ្ងៃ​ក្រោយ​ទិញ​ផលិតផល ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត។

  • Valid Purchase Date សំដៅ​កាលបរិច្ឆេទ​ឧបករណ៍​របស់​អ្នក មាន​ជាប់​ក្នុង​បញ្ជី​ក្រុមហ៊ុន Apple ឬ​អត់ ករណី​មាន​រឿង​ងាយស្រួល​សម្រាប់​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ អាច​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង iPhone របស់​អ្នក​បាន​ឆាប់​រហ័ស។

  • Telephone Technical Support ជា​ទូទៅ Apple បើក​ឲ្យ​មាន​សេវាកម្ម​បម្រើ​អតិថិជន​ តាម​រយៈ​ក្រុម​ការងារ​បច្ចេកទេស​ដល់​ទៅ ៩០ ថ្ងៃ ហើយ​ចម្លើយ​នឹង​បង្ហាញ​អ្នក​តាម​សញ្ញា​ពណ៌​បៃតង​ឬ​លឿង។

  • Repairs and Service Coverage សំដៅ​ថា​តើ​ iPhone របស់​អ្នក​នៅ​ជាប់​សេវា​ធានា​ឬ Warrenty ពី​ក្រុមហ៊ុន Apple ឬ​អត់។

រំឭក​ដែរ​ថា​ការ​ធានា​ពី​ក្រុមហ៊ុន Apple ទាក់ទង​នឹង​ផ្នែក Hardware ពុំ​បាន​រាប់​បញ្ចូល​ការ​ធ្លាក់​បែក​អេក្រង់​និង​ករណី​ចូល​ទឹក​នោះ​ឡើយ លុះត្រា​អតិថិជន​ទិញ​កញ្ចប់ AppleCare+ ពី​ក្រុមហ៊ុន ទើប​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​លើ​សេវា​ជួសជុល​ទាំង​ឡាយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី