អស់​ពី​ថៃ​ វៀតណាម​ត្រៀម​​​មិន​យក​ពន្ធ​ឡាន​នាំ​ចូល​ពី​ជប៉ុន​វិញ​ម្ដង ​

  • 2018-03-26 07:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្ធ​នាំចូល​រថយន្ត​ពី​ប្រទេស​ជប៉ុន ទៅ​កាន់​ប្រទេស​វៀតណាម នឹង​ត្រូវ​បញ្ចប់​ចាប់ពី​ឆ្នាំ២០២៩ ឬ លឿន​ជាង​នេះ​។ នេះ​បើ​តាម​កិច្ច​ព្រមព្រៀង Trans-Pacific ដែល​ត្រូវ​បាន​ចុះ​កាល​ពី​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ២០១៨ ដោយ​សមាជិក ១១​ប្រទេស រួម​ទាំង​ជប៉ុន និង​វៀតណាម​។

លោក Luong Hoang Thai អគ្គនាយក​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​ពហុភាគី នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​ឲ្យដឹង​ថា ការ​មិន​យក​ពន្ធ​នេះ នឹង​ត្រូវ​អនុវត្ត​ចំពោះ​រថយន្ត​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ចាប់​ពី ៣០០០​សេសេ​ឡើង​ទៅ ក្នុង​រយៈ​ពេល ១០​ឆ្នាំ។

សូម​បញ្ជាក់​ថា កាលពី​ដើម​ខែ​មីនា កន្លងទៅ វៀតណាម បាន​មិន​យក​ពន្ធ​លើ​រថយន្ត​របស់​ក្រុមហ៊ុន​ Honda ដែល​នាំចូល​ពី​ប្រទេស​ថៃ ជា​លើក​ដំបូង ប្រមាណ​ជា ២ពាន់​គ្រឿង។ បើ​តាម​អ្នក​នាំ​ពាក្យ Honda បាន​ឲ្យដឹង​ថា ការណ៍​នេះ​បាន​ធ្វើឲ្យ​តម្លៃ​រថយន្ត​ចុះ​ថោក​ប្រហែល ៨៨០០​ដុល្លារ​អាមេរិក ក្នុង​១គ្រឿង​។

តាម​ច្បាប់​ស្ដីពី​ការ​មិន​យក​ពន្ធ​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​របស់​វៀតណាម រថយន្ត​នាំចូល​ពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​អាច​ត្រូវ​បាន​នាំចូល​វៀតណាម​ ដោយ​មិន​ត្រូវ​យក​ពន្ធ តាម​រយៈ​ការ​ចុះបញ្ជី និង​ការ​ចេញ​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​ពី​ប្រទេស​ដែល​ជា​ប្រភព​របស់​រថយន្ត​។ លើស​ពី​នេះ រថយន្ត​ទាំង​នោះ ត្រូវតែ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ផ្នែក​សុវត្ថិភាព និង​ការ​បញ្ចេញ​ឧស្ម័ន​ផងដែរ​៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ លាភ.

អត្ថបទពេញនិយម