Microsoft វង្វេង? លេងដាក់លក់ Galaxy S8 និង S9 ថ្លៃជាងគ្នាតែ ៥ ដុល្លារ
- 2018-03-26 13:15:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Microsoft វង្វេង? លេងដាក់លក់ Galaxy S8 និង S9 ថ្លៃជាងគ្នាតែ ៥ ដុល្លារ
ចន្លោះមិនឃើញ
ក្នុងទីផ្សារក្រៅស្រុកអតិថិជនរាល់គ្នាកំពុងងឿងឆ្ងល់នឹងក្រុមហ៊ុន Microsoft ដែលមិនព្រមបញ្ចុះតម្លៃលក់ Galaxy S8/S8+ ផ្ទុយទៅវិញមានតែរក្សាតម្លៃស្មើនឹងស្មាតហ្វូនជំនាន់ក្រោយដដែល។
ស្របពេល Galaxy S8 មានតម្លៃ ៧២៤,៩៩ ដុល្លារ និង Galaxy S8+ ថ្លៃ ៨២៩,៩៩ ដុល្លារ ដល់ទៅមើល Galaxy S9 បែរជាថោកជាងជំនាន់មុន ដោយលក់ត្រឹមតែ ៧១៩,៩៩ ដុល្លារ ខណៈ S9+ ថ្លៃ ៨៣៩,៩៩ ដុល្លារ ។ អ្វីដែលពិសេសការថែមជូនក្នុងរយៈពេលខ្លី ក្រុមហ៊ុនអាមេរិកមួយនេះក៏មានថែមជូនជើងសាក Wireless មួយថែមទៀតផង ទាំងដែល S8 បានត្រឹមតែម៉ាស៊ីនធម្មតា។
រំឭកថា នេះជាតម្លៃផ្ទុយស្រឡះទៅនឹងក្រុមហ៊ុនដើម ដោយ SAMSUNG បានប្រកាសពីការធ្លាក់ថ្លៃស្មាតហ្វូនជំនាន់មុនរួចមកហើយ សម្រាប់ម៉ូឌែល S8 ថ្លៃ ៥៩៩ ដុល្លារ និង ៦៨៩ ដុល្លារលើម៉ូឌែល S8+ ទន្ទឹមនឹងហាងចែកចាយមួយចំនួនក៏ដូចជាគេហទំព័រ Amazon កំពុងលក់តាមតម្លៃផ្លូវការមួយនេះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
Google Pixel 2XL មួយទឹក និងថ្មី តម្លៃលក់ខុសគ្នាជិត 200 ដុល្លារ
ផ្ទុះរឿងអាស្រូវមួយសប្ដាហ៍ មេ Facebook បាត់បង់ជាង ១០ ពាន់លានដុល្លារ