ផ្ទុះ​រឿង​អាស្រូវ​មួយ​សប្ដាហ៍​ មេ Facebook បាត់​បង់​ជាង​ ១០ ពាន់​លាន​ដុល្លារ

  • 2018-03-26 03:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រព្យ​សម្បត្តិ​របស់​ស្ថាបនិក​ Facebook បាន​ថយ​ចុះ​អស់​ជាង​ ១០ ពាន់​លាន​ដុល្លារ​​ក្នុង​រយៈពេល​ពេញ​មួយ​សប្ដាហ៍​មុន​ ដោយ​សារ​តែ​តម្លៃ​ហ៊ុន​របស់​បណ្ដាញ​សង្គម​យក្ស​នេះ​ធ្លាក់​ចុះ​ដល់​ ១៣,៩%​ ឯណោះ។

ការ​បាត់​បង់​នេះ​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​ Mark Zuckerberg មាន​បច្ចុប្បន្ន​ត្រឹម​ ៦៥,១ ពាន់​លាន​ដុល្លារ និង​បាន​ទាញ​ទម្លាក់​រូប​លោក​ពី​មហាសេដ្ឋី​មាន​ជាង​គេ​ក្នុង​លោក​លំដាប់​ទី​ ៥ មក​ស្ថិត​នៅ​លំដាប់​ទី​ ៧។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់​ Bloomberg Billionaires Index។

បញ្ហា​នៅ​ Facebook កើត​មាន​ឡើង​ក្រោយ​ពី​​មាន​ការ​ផ្ទុះ​ដំណឹង​​កាល​ពី​ដើម​សប្ដាហ៍​មុន​ថា ​​បណ្ដាញ​សង្គម​នេះ​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ទិន្នន័យ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់​ ៥០ លាន​គណនី​។ Mark Zuckerberg បាន​ចេញ​មុខ​សុំទោស​ចំពោះ​បញ្ហា​នេះ​នៅ​លើ​ទូរទស្សន៍​ CNN និង​បាន​​សុំទោស​លើ​កាសែត​​ធំៗ​ចំនួន​ ៩ ​ទៀត​ផង៕​​​​​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី