ត្រឹម​មួយ​នាទី អាច​​ដាក់​លេខ​សំងាត់​ការពារ ឯកសារ PDF ស៊ីផុយ

  • 2018-03-27 04:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកសារ PDF មាន​ការ​និយម​ប្រើប្រាស់ អាច​បើក​មើល​សឹង​គ្រប់ Device។ បើ​ចង់​ដាក់​លេខ​សំងាត់​លើ File PDF ដើម្បី​ការពារ​ឯកសារ​ផ្ទាល់​ខ្លួន​ពី​ការ​យក​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត មាន​វិធី​ជា​ច្រើន​ក្នុង​ការ​អនុវត្ត​។

ចំណាំ៖ គួរ​ដឹង​ថា វិធី​ទាំង​នេះ​មិន​អាច​ការពារ​បាន ១០០% នោះ​ទេ ដោយសារ​ក្នុង​នោះ​ក៏​មាន​កម្មវិធី អាច​ដោះ​លេខ​​សម្ងាត់ ​ករណី​អ្នក​ភ្លេច​។

លើ​កម្មវិធី Microsoft Word

**១. បើក​កម្មវិធី Microsoft Word

២. ជ្រើស​រើស Open > Browse។

៣. ស្វែង​រក និង​បើក File PDF អ្នក​ចង់​ដាក់​លេខ​សំងាត់​។

៤. Microsoft Word នឹង​សួរ​បើ​អ្នក​ចង់​បម្លែង PDF ទៅ​កាន់​ទម្រង់​អាច​កែប្រែ​បាន > ចុច OK។

៥. ជ្រើសរើស File > Save As > Browse។

៦. ត្រង់​ប្រភេទ File នៅ​ផ្ទាំង Save as ជ្រើសរើស PDF។

៧. ដាក់​ឈ្មោះ File PDF > ជ្រើសរើស ប៊ូតុង Options...

៨. ក្នុង​ផ្ទាំង Options > ចុច​លើ​ប្រអប់​ក្បែរ​នឹង Encrypt the document with a password ពី​ផ្នែក PDF Options។

៩. ជ្រើសរើស OK ដើម្បី​បើក​ផ្ទាំង Encrypt PDF Document។

១០. បញ្ចូល​លេខ​សំងាត់ ពីរ​ដង សម្រាប់ File PDF

១១. ចុច OK ដើម្បី​បិទ​ផ្ទាំង​

១២. ត្រលប់​ទៅ​កាន់​ផ្ទាំង Save AS ជ្រើសរើស​ទីតាំង​ចង់​រក្សា File PDF ថ្មី​ទុក​

១៣. ចុច​លើ Save ក្នុង​កម្មវិធី Microsoft Word ដើម្បី​រក្សាទុក File PDF ដែល​បាន​ការពារ​ដោយ​លេខ​សំងាត់​។

១៤. អ្នក​អាច​បិទ​កម្មវិធី Microsoft Word បាន​។

ដាក់​លេខ​សំងាត់​ PDF តាម​ Online

Soda PDF ជា​សេវា​ Online មួយ​អាច​ដាក់​លេខ​សំងាត់​លើ​ File PDF បាន​ដោយ​ឥត​គិត​ថ្លៃ​ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ Upload File PDF ពី​កុំព្យូទ័រ​ ឬ​ទាញ​ចេញ​ដោយ​ផ្ទាល់​ពី​គណនី​ Dropbox ឬ​ Google Drive។

Smallpdf ស្រដៀង​នឹង​ Soda PDF ដែរ​ តែ​ប្រើ​តិកនិក​ Encryption 128-bit AES។ ក្រោយ​ PDF បាន​ Upload ពេញលេញ​ ដំណើរ​ការ​បម្លែង​រហ័ស​ និង​អាច​ Save File ទាំង​នោះ​ទៅ​កុំព្យូទ័រ​ ឬ​គណនី​ Dropbox ឬ​ Google Drive។

FoxyUtils ស្រដៀង​គ្នា​ដែរ​ ដោយ​អ្នក​ Upload File PDF ពី​កុំព្យូទ័រ​ រួច​ជ្រើសរើស​លេខ​សំងាត់​។ តែ​អ្នក​ត្រូវ​បង្កើត​គណនី​មួយ​ដោយ​ឥត​គិត​ថ្លៃ​ ដើម្បី​ Save File PDF ដែល​បាន​ដាក់​លេខ​សំងាត់​នោះ។

ចំណាំ៖ បើ​ឯកសារ​ PDF អ្នក​សំខាន់​ខ្លាំង​ ខ្លាច​លិច​ធ្លាយ​ វិធី​នេះ​ពុំ​គួរ​ប្រើ​នោះ​ទេ​ ព្រោះ​ File PDF ត្រូវ​បាន​រក្សា​ទុក​លើ​ Server​ របស់​វេបសាយ​ ដើម្បី​ដំណើរការ​បម្លែង​ដាក់​លេខ​សំងាត់​ រួច​បញ្ជូន​ឲ្យ​អ្នក​វិញ​ នូវ​ File មាន​លេខ​សំងាត់​។

ការ​ដាក់​លេខ​សំងាត់​ PDF លើ​ macOS

លើ​ macOS មាន​មុខងារ​ដាក់​លេខ​សំងាត់​លើ​ PDF ស្រាប់​ជាមួយ​កម្មវិធី​ Preview។

១. បើក​ File PDF ដើម្បី​ទាញ​មើល​ក្នុង​កម្មវិធី​ Preview > ចូល​ទៅ​កាន់​ File > Open...

២. ចូល​ទៅ​កាន់​ File > Export as PDF...

៣. ដាក់​ឈ្មោះ​ PDF និង​ជ្រើសរើស​ទីតាំង​ អ្នក​ចង់​រក្សា​ទុក​

៤. ចុច​លើ​ប្រអប់​ ក្បែរ​នឹង​ Encrypt។ បើ​អ្នក​មិន​ឃើញ​ជម្រើស​ Encrypt ចុច​លើ​ប៊ូតុង​ Show Details ដើម្បី​ពង្រីក​ផ្ទាំង​ Window។

៥. បញ្ចូល​លេខ​សំងាត់​សម្រាប់​ PDF > ធ្វើ​ម្ដង​ទៀត​ ដើម្បី​បញ្ជាក់​ បើ​មាន​ផ្ទាំង​សួរ​។

៦. ចុច​លើ ​Save ដើម្បី​រក្សាទុក​ PDF ដោយ​មាន​ការពារ​ជាមួយ​លេខ​សំងាត់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifewire   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម