iPhone X ស៊េរី​ ២០១៨ អាច​នឹង​ថោក​ជាង​មុន​ ១០០ ដុល្លារ​

  • 2018-03-27 01:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ចេញ​ផ្សាយ​នា​ពេល​កន្លង​មក​ថា​ Apple នឹង​ប្រកាស​ចេញ​ iPhone ស៊េរី​ថ្មី​ចំនួន​ ៣ ម៉ូដែល​នៅ​ឆ្នាំ​ ២០១៨ ដោយ​មាន​រចនាបថ​ដូច​ជា​ iPhone X ចេញ​ឆ្នាំ ២០១៧ ដែរ។ ពេល​នេះ​អ្នក​វិភាគ​​នៃ​ក្រុមហ៊ុន​ RBC Capital លោក​ Amit Daryanani បាន​ចេញ​មក​ព្យាករណ៍​ពី​តម្លៃ​ iPhone ទាំង​បី​ម៉ូដែល។

iPhone ដែល​ Apple គ្រោង​បញ្ចេញ​នៅ​ឆ្នាំ​ ២០១៨ មាន​ចំនួន​ ៣ ម៉ូដែល​ ដែល​រួម​មាន​ iPhone អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ​ដែល​អាប់ដេត​ចេញ​ពី​ iPhone X រួម​ទាំង​ iPhone X អេក្រង់​ទំហំ​ ៦,៥ អ៊ីញ​ (អាច​មាន​ឈ្មោះ​ iPhone Xs Plus) និង​ iPhone ប្រើ​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ (អាច​ជា​ iPhone 9) ​​​ផង​ដែរ។

ចំពោះ​ iPhone អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ​ អ្នក​វិភាគ​ខាង​លើ​បាន​ព្យាករណ៍​ថា​នឹង​មាន​តម្លៃ​​ចាប់​ពី​ខ្ទង់​ ៧០០ ដុល្លារ ស្រប​ពេល​ដែល​ iPhone ប្រើ​អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ​​មាន​តម្លៃ​ ៨៩៩ ដុល្លារ​ និង​ iPhone ប្រើ​អេក្រង់​ OLED ទំហំ​ ៦,៥ អ៊ីញ​មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ

បច្ចុប្បន្ន​នេះ​ iPhone X ​ដែល​មាន​អេក្រង់​ទំហំ​ ៥,៨ អ៊ីញ​ មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ​ (តម្លៃ​ទីផ្សារ​បរទេស) ហេតុ​នេះ​ការ​ព្យាករណ៍​ពី​ការ​ទម្លាក់​តម្លៃ​ ១០០​ ដុល្លារ​នេះ​ គឺ​ដើម្បី​ទុក​ចន្លោះ​ឲ្យ​ iPhone Xs Plus ស៊េរី​ខ្ពស់​ជាង​គេ​ ដែល​មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ។

​ចំពោះ​ iPhone ប្រើ​អេក្រង់​ LCD វិញ​ តម្លៃ​ខ្ទង់​ ៧០០ ដុល្លារ​នេះ​គឺ​មិន​ថ្លៃ​ពេក​នោះ​ទេ ព្រោះ​ iPhone 8 Plus បច្ចុប្បន្ន​មាន​តម្លៃ​ប៉ុណ្ណេះ​ ហើយ​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​​ទំនង​ជា​មាន​​លក្ខណៈ​សម្បត្តិ​មិន​ខុស​គ្នា​​ខ្លាំង​ប៉ុន្មាន​ឡើយ៕​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី