ស្នៀតមួយ​សាហាវ អ្នក​គួកជេរ​តែង​តែ​ទិញ​ឡាន​បាន​ថោក ទុក​លក់​ចំណេញ​បាន​ខ្ពស់

  • 2018-03-27 03:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​របរ​រកស៊ី​តែ​ងតែ​មាន​យុទ្ធវិធី​​ ដើម្បី​ទាក់ទាញអតិថិជន​និង​រក​ចំណូល​បានច្រើ​ន​តាមដែលអាច​ធ្វើ​បាន។ ទាក់ទង​របរ​គួកជេរឡាន​វិញ មាន​ស្នៀត​មួយ​ដែល​អ្នក​គួកជេ​ឡាន​​លួច​បង្ហើប​ជា​ល្បិច​ទិញ​ឡាន​បាន​ថោក​ ​អាច​​ទុក​លក់​បាន​ចំណេញ​ខ្ពស់។

លោក រិទ្ធី ជា​អ្នក​គួក​ជេរ​ឡាន និង​មាន​បទ​ពិសោធន៍​មើល​ឡាន​មួយ​ទឹក​រាប់​​មិន​អស់​ បាន​ចែក​រំលែក​បទពិសោធន៍​មួយ ដែល​អ្នក​គួក​ជេរ​ឡាន​តែង​ប្រើប្រាស់​ ដើម្បី​ទិញ​​ឡាន​​បាន​តម្លៃ​ទាប។

លោក​បង្ហើប​ថា អ្នក​គួកជេ​រ​មាន​ល្បិច​​មួយ​គឺ​ការ​មក​ទិញ​បណ្តាក់​គ្នា ម្នាក់​តថ្លៃ ម្នាក់​ឲ្យ​តម្លៃ​ថោក​ រួច ៤-៥ នាក់​​ទៀត មក​ចរចា​ឲ្យ​តម្លៃ​ដូចៗ​​គ្នា។ ពេលនោះ​​បើ​ម្ចាស់​ឡានលង់​ទន់​ចិត្ត​ ប្រាកដ​ជា​ព្រម​លក់​ចេញ បើ​ទោះ​បី​ដឹង​ថា​ខាត​ច្រើន​ក៏​ដោយ។ នេះ​ជា​ល្បិច​មួយ ព្រោះ​មុន​ពេល​មក​ទិញ អ្នក​ទាំង​នោះ​បាន​ប្រាប់​គ្នា​រួច​ជា​ស្រេច​ទៅ​ហើយ​។

លោក​ថា ស្នៀត​នេះ ទោះបីអ្នក​ខ្លះ​ដឹង​តែ​នៅតែ​មាន​អ្នក​ចាញ់​កល​ជា​ហូរហែ។

លោកប្រាប់​ថា បើ​យល់​ល្អ ម្ចាស់​ឡាន​គួរ​លក់​ឲ្យ​អ្នក​ប្រើ​​ប្រាស់​ដូច​គ្នា​បើ​មិន​ចង់​​ខាតច្រើន ឬ​រក​អ្នក​គួក​ជេរ​ដោយ​ឲ្យ​លុយ​ទឹក​តែ​បន្តិច​បន្តួច។

ចំណែក​លោក ហេង​ថាត់ ជា​​អ្នក​គួក​ជេរឡាន​មួយ​រូប​ដែរ​ក៏ប្រាប់​ដូច​គ្នា​នេះ​ដែរ​ថា ជា​ទូទៅ​អ្នក​គួកជេរ​ឡាន​មួយ​គ្រឿង ចំណេញ​បាន​ពី ២០០ ដុល្លារ ទៅ ៥០០ ដុល្លារ ឬ​ច្រើន​ជាង​នេះ​ ទៅ​​តាម​គុណភាព​និង​ស៊េរី​ឡាន​ពេញ​និយម។

"អ្នក​គួកជេរ​តែង​មាន​ល្បិច​អីចឹង​ហើយ។ នាំ​គ្នា​ទៅ​សួរ​ទិញ​ហើយ​ឲ្យ​តម្លៃ​ទាប​ ដើម្បី​​ទុក​លក់​ចេញ​បាន​ចំណេញ​ច្រើន​"។

លោក​ថា មុន​ពេលលក់​ចេញ​ម្ចាស់​ឡាន​គួរ​ដើរ​ជ្រែ​ទីផ្សារ​ឲ្យ​បាន​ច្បាស់​ ជៀស​វាង​គេ​ធ្វើ​ស៊ី​បាន​។

ចុះ​ប្រិយមិត្ត​វិញ ធ្លាប់​ជួប​ប្រទះ​រឿង​បែប​នេះ​ទេ? បើ​បាន​ជួប​ជួយ​ប្រាប់ Sabay ផង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី