មិន​ចង់​ទិញ​រថយន្ត​មួយ​ទឹក​​ខក​ចិត្ត អ្នកជំនាញ​ ៣ នាក់ ប្រាប់​បទពិសោធន៍​

  • 2017-11-28 02:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពុំ​សូវ​មាន​លុយ​ ច្រើន​ចង់​ទិញ​រថយន្ត​មួយ​ទឹក​មក​ប្រើ​​​​​​គួរ​ទិញ​នៅ​ឯណា​ដឹង​ពី​ចំណុច​អ្វី​ខ្លះ? ហើយ​ពេល​ទិញ​មក​ប្រើ​ប្រាស់​ត្រូវ​ដឹង​របៀប​ថែទាំ​បែប​ណា​​ខ្លះ ទើប​មិន​ត្រូវ​រត់​រក​ជាង និង​ចំណាយ​លុយ​ជួស​ជុល​គ្រប់​ពេល?

ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​គន្លឹះ​ខ្លះៗ​ដល់​អ្នក​ទិញ​រថយន្ត​មួយ​ទឹក​ប្រើ​ប្រាស់​ហើយ​មិន​សូវ​រត់​រក​ជាង៖

  • លោក ហេង ថាត ជា​អ្នក​គួកជេ​រថយន្ត​បាន​ប្រាប់ Sabay ថា​មុន​ទិញ​រថ​យន្ត​មួយ​ទឹក​អ្នក​ទិញ​គួរ​មាន​អ្នក​ជំនាញ ឬ​ជាង​ជួស​ជុល​រថយន្ត​ទៅ​ជួយ​មើល​ព្រោះ​រថយន្ត​មួយ​ទឹក​ជា​រថយន្ត​ដែល​នាំ​ចូល​មក​ពី​ក្រៅ​ដែល​មាន​សភាព​ខូច​ខាត​ច្រើន​ដូច​នេះ​ម្ចាស់​ការាស មុន​ពេល​ដាក់​លក់​តែង​យក​រថយន្ត​​ទៅ​​​ជួស​ជុល​ ឬ​ប្ដូរ​គ្រឿង​បង្គំ​ផ្សេងៗ បើ​រថយន្ត​នេះ​ខូច​ខ្លាំង​អាច​កាត់​ត​តួ​រថយន្ត​នៅ​ចំណុច​ណាមួយ​ដែល​មាន​តែ​អ្នក​ជំនាញ​ទេ​ដែល​មើល​ដឹង។ លោក​បន្ត​ថា បើ​ពិបាក​រើស​នៅ​តាម​ការាស​អ្នក​អាច​រក​ទិញ​ត​ពី​អ្នក​ដែល​ ប្រើ​ប្រាស់​រាល់​ថ្ងៃ​ដែល​គេ​ចង់​លក់​ចេញ​ ឬ​ចង់​ប្ដូរ​ស៊េរី​ថ្មី ព្រោះ​ថា​ជា​រថយន្ត​ដែល​យើង​អាច​ស្គាល់​ប្រវត្តិ​ច្បាស់ និង​អាច​មាន​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ។

  • ចំណែក ​​​លោក ងិន សុភាព ជា​អ្នក​មាន​បទ​ពិសោធន៍​មើល​រថយន្ត​មួយ​ទឹក​ បាន​ណែនាំ​​ឲ្យ​អ្នក​ដែល​ចង់​ទិញ​រថយន្ត​មួយទឹក​ គួរ​​ទៅ​រក​ទិញ​រថយន្ត​ទម្លាក់​ពី​កុងតឺន័រ​ផ្ទាល់​ ព្រោះ​ជា​ឱកាស​ដែល​យើង​អាច​មើល​​ដឹង​ថា​រថយន្ត​នេះ​ខូចខាត​បែប​ណា​ខ្លាំង ឬ​តិច និង​ទទួល​បាន​គ្រឿង​មក​ពី​នាយ​ដែល​មិន​អាច​ធ្វើ​ឲ្យ​អ្នក​នាំចូល​រថយន្ត​នេះ​ផ្លាស់​ប្ដូរ​គ្រឿង​បាន​ បន្ទាប់​មក​យើង​គ្រាន់​តែ​យក​វា​មក​ជួស​ជុល​នូវ​ចំណុច​ដែល​ខូច​ខាត​នេះ​ដោយ​ខ្លួន​ឯង​ ដើម្បី​បាន​​រថយន្ត​​ល្អ​ស្អាត​អាច​ទទួល​យក​បាន។

  • ងាក​មក​លោក ហួន រ៉ាវី អ្នក​មាន​បទ​ពិសោធន៍​ប្រើ​ប្រាស់​រថយន្ត​មួយ​ទឹកបាន​ប្រាប់ Sabay ថា​ទិញ​រថយន្ត​មួយ​ទឹក​មក​ប្រើ​មិន​ចង់​រត​រក​ជា​ញឹក​ទេ​ គួរ​​ថែទាំ​ឲ្យ​បាន​ច្រើន ដូច​ជា​ប្រញាប់​យក​ទៅ​ត្រួត​ពិនិត្យ​ពេល​លោត​ចេញ​សញ្ញា Check ​មើល​កម្រិត​ប្រេងម៉ាស៊ីន ជាតិ​រំអិល​ហើយ​ត្រូវ​ដឹង​ពី​រយះ​ពេល​ប្ដូរ​ចេញ ពិនិត្យ​មើល​សំបក​កង់​បើ​ដល់​អាយុ​កាល​ហើយ​ត្រូវ​តែ​ប្ដូរ​ចេញ​ព្រោះ​វា​អាច​ទាក់​ទង់​នឹង​សុវត្ថិភាព​ការ​បើក​បរ​របស់​អ្នក​ផង​ដែរ ត្រូវ​មាន​កាលវិភាគ​យក​រថយន្ត​ទៅ​ត្រួត​ពិនិត្យ​ ឧស្សាហ៍​លាង​សម្អាត​បើ​មិន​ដូច្នេះ​ទេ​អាច​ធ្វើ​ឲ្យ​គ្រឿង​បង្គំ​របស់​រថយន្ត​អ្នក​កាន់​ស្នឹម​ឆាប់​ច្រេះ និង​ពេល​បើក​បរ​គួរ​តែ​កំណត់​ល្បឿន​ឲ្យ​បាន​ច្បាស់​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព បែប​ណា​ជៀស​វាង​ពេល​បើក​លឿន​ហើយ​ឈប់​ភ្លាម​ បើក​បរ​ខុស​បច្ចេកទេស​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រេង ប្រព័ន្ធ​ម៉ាស៊ីន និង​ផ្នែក​ផ្សេងៗ​នៃ​​រថយន្ត​របស់​អ្នក​។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

ចុចអានអត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី