មូលហេតុ​ចឹង​សោះ​ទើប Lexus RX ម៉ូឌែល​តែ​មួយ តែ​តម្លៃ​ខុស​​គ្នា

  • 2017-11-27 02:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“អូហ! ជា​ទូទៅ​តម្លៃ Lexus RX ខុស​ទាំង​អស់ ព្រោះ​ឡាន​ទាំង​នោះ​មាន​ប្រភេទ​ផ្សេង​គ្នា​ដូចជា ប៉ុង១ ប៉ុង២ Base Option, Half full និង Full Options អី​ចឹង​ទៅ តែ​បើ​រឿង​ដែល​ខុស​គ្នា​ឆ្ងាយ​មួយ​ទៀត​គឺ ពណ៌។"

លោក វ៉ា វណ្ណ ម្ចាស់​ឃ្លាំង​លក់​ឡាន Y168 បាន​ឲ្យ​ដឹង​ថា Lexus RX ដែល​កំពុង​ពេញ​និយម​ភាគ​ច្រើន​ពណ៌​ស បើ​ពណ៌​ផ្សេង​ខុស​ពី​ពណ៌​ស តម្លៃ​របស់​វា​ធូរ​ថ្លៃ​ ប្រមាណ​ជា ២ ០០០ ដុល្លារ​ ដោយ​គិត​ទាំង​​ប្រភេទ Base Option, Half fullនិង Full Options ជាដើម។

លោក​បន្ត​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ Lexus RX ទាំង 300, 330, ឬ400h, ពណ៌​ស​ថ្លៃ​ជាង​ពណ៌ផ្សេងៗ មក​ពី​កត្តា​ប្រជាប្រិយភាព និង​ការ​ដឹក​ជញ្ជូន។ ភាគ​ច្រើន​ឡាន​ពណ៌​ផ្សេង​មិន​សូវ​និយម​ទេ ពី​សំណាក់​អ្នក​ជិះ​នៅ​ស្រុក​ខ្មែរ បើ​មាន​ក៏​តិចតួច​ដែរ​ដូចជា​ពណ៌មាស ពណ៌​ស្ករ ពណ៌​ខៀវ ពណ៌​ខ្មៅ​ជាដើម។

ម្យ៉ាង​ទៀត​ការ​កម្ម៉ង់​នាំ​ចូល​ពី​ក្រៅ ក៏​មិន​សូវ​សំបូរ​ដែរ​ពណ៌ហ្នឹង(ពណ៌ស) បូក​ទាំង​ការ​ដឹក​ជញ្ជូន​ត្រូវ​ចំណាយ​ច្រើន​ផង​លើ​ការ​ថែទាំ(ពណ៌ស​ងាយ​ឆ្កូត) ធ្វើ​ឲ្យ​តម្លៃ Lexus RX ពណ៌ស​ថ្លៃ​ជាង​ពណ៌​ផ្សេងៗ ឯ​តម្លៃ​ពណ៌​ផ្សេង​ថោក​ជាង​ដល់​ទៅ​ជិត ២ ០០០ ដុល្លារ៕ លោក វ៉ា វណ្ណ​បញ្ជាក់៖

អាន​បន្ត៖

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ រក្សា