យន្តហោះ​អគ្គិសនី អាច​លេច​រូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​

  • 2017-11-27 12:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដ្បិតតែ​យន្តហោះ​ធ្វើ​ដំណើរ​រយៈពេល​វែង ​តែ​វា​ក៏​ទាមទារ​ឱ្យ​មាន​ការ​រំភាយ​តិច​ពី​ការ​ហោះហើរ ដែល​គណៈកម្មការ​អឺរ៉ុប​លើក​ឡើង​ថា​ជា​ប្រភព​មួយ​ក្នុង​ចំណោម​ប្រភព​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លឿន​បំផុត​ ។

លោក​ Peter Palensky ​មក​ពី​សកល​វិទ្យាល័យ​ Delft University of Technology ​ក្នុង​ប្រទេស​ហូឡង់​ប្រាប់​សារ​ព័ត៌មាន​ CNBC ​ថា ​តាម​រយៈ​ការ​វិវត្ត​បច្ចេកវិទ្យា​ថ្មីៗ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ យន្តហោះ​អគ្គិសនី​នឹង​អាច​កើត​មាន​នា​ពេល​អនាគត​ ។ លោក​ Palensky ​បន្ត​ថា​ វា​នឹង​ក្លាយ​ជា​ការ​ពិត​ក្នុង​អនាគត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ​ខណៈ​ពួកគេ​មាន​យន្តហោះ​ទម្ងន់​ស្រាល​បំផុត​ដែល​ពិសោធ​​ពី​អង្គការ​ NASA ។

ដោយឡែក​នៅ​ប្រទេស​អាល្លឺម៉ង់​ e-Genius ​ដែល​ជា​យន្តហោះ​អគ្គិសនី​កៅអី​ពីរ​បាន​ត្រួស​ត្រាយ​ផ្លូវ​ក្នុង​ឧស្សាហកម្ម​យន្តហោះ​អគ្គិសនី​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ផលិត​យន្តហោះ​មាន​ថាមពល​ស្អាត​គ្មាន​ជាតិពុល​ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សកល​វិទ្យាល័យ​ University of Stuttgart ​បាន​រៀបរាប់​ថា​សមត្ថភាព​របស់​ e-Genius ​ខ្ពស់​លើស​ពី​ការ​គិត​ដែល​អាច​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បាន​ ។

លោក​ Andreas Strohmayer ​មក​ពី​វិទ្យាស្ថាន​ឌីហ្ស៊ាញ​យន្តហោះ​របស់​សកល​វិទ្យាល័យ​ Stuttgart ​និយាយ​ថា​ e-Genius គឺ​ជា​យន្តហោះ​អគ្គិសនី​ពេញលេញ​ដែល​អាច​ធ្វើ​ដំណើរ​បាន​ ២៧០ ​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ៕

ប្រភព៖ Xinhua   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ