​គ្រឿង​ចម្លែក​​ប្រើ​ជា​មួយ​ផលិតផល​ Apple ​ឃើញ​រួច​សឹង​ដាច់ផ្ងារ

  • 2018-03-27 03:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល​ Apple ជា​ផលិតផល​ដែល​ពេញ​និយម​មួយ​ ហេតុ​នេះ​​នាំ​ឲ្យ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​ដទៃ​ទៀត​ ព្យាយាម​រិះរក​សម្ភារៈ​​សម្រាប់​ប្រើ​ជា​មួយ​ផលិតផល​ Apple ដើម្បី​អាច​បាន​ផល​ប្រយោជន៍​ខ្លះ។ សម្ភារៈ​ពីរ​ខាង​ក្រោម​នេះ​មាន​លក្ខណៈ​ចម្លែក​បំផុត​ ដែល​អាច​ឲ្យ​អ្នក​ហួស​ចិត្ត​ពេល​ឃើញ​រួច ៖

១. កាបូប​ស្បែក​​សម្រាប់​ដាក់​ iMac ទំហំ​ ២៧ អ៊ីញ​

ក្រុមហ៊ុន​ Lavolta បាន​ផលិត​កាបូប​សម្រាប់​ដាក់​ iMac ទំហំ​ ២៧ អ៊ីញ​ ដែល​មាន​ផលិត​ពី​ស្បែក​ និង​ផលិត​ដោយ​ដៃ​ថែម​ទៀត​ផង។ កាបូប​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​នាំ​យក​ iMac ដ៏​ធំ​ ទៅ​កាន់​ទីកន្លែង​ផ្សេង​បាន​ដោយ​ងាយ​ស្រួល​ ដែល​វា​មាន​ដាក់​លក់​លើ​វិបសាយ​ Amazon ក្នុង​តម្លៃ​ ៨១ ដុល្លារ។

២. កាបូប​​សម្រាប់​ HomePod

សម្រាប់​ក្រុមហ៊ុន​ Capra Leather វិញ​បាន​ផលិត​​​កាបូប​សម្រាប់​ប្រើ​ជា​មួយ​នឹង​ HomePod ដែល​ជា​ផលិតផល​ថ្មី​ចុង​ក្រោយ​របស់​ Apple។ កាបូប​សម្រាប់​វេច​ខ្ចប់​ HomePod ទៅ​កន្លែង​ណា​មួយ​នេះ​ មាន​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ​ ៨៩ ដុល្លារ ៕​​​​​​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី