ធ្លាប់​ដឹង​អត់? អេដា មាន​ប្អូន​២​នាក់​ទៀត​ ​ដែល​​​កំពុង​លេចធ្លោ​ក្នុង​​វិស័យ​សិល្បៈ

  • 2018-03-27 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សម្រាប់​អ្នក​ចូល​ចិត្ត​វិស័យ​ចម្រៀង​កម្ពុជា​ប្រាកដ​ជា​ស្គាល់​ហើយ​តារា​ចម្រៀង​ អេដា ដែល​លេច​ដំបូង​​ក្នុង​វិស័យ​សិល្បៈ​ដោយ​មាន​អាជីព​ជា​ឌីជេ​វិទ្យុ និង​អ្នក​រ៉េប។ ក្នុង​នោះ​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ដឹង​ទេ​ថា ស្រី​ស្អាត​វ័យ​២៨​ឆ្នាំ​រូប​នេះ មាន​ប្អូន​ស្រី​២​នាក់​ទៀត​ដែល​កំពុង​លេច​ធ្លោ​ក្នុង​វិស័យ​សិល្បៈ​ដូច​គ្នា។

មាន​បង​ប្អូន​ស្រី​៥​នាក់ និង​មិន​ធ្លាប់​មាន​​​ចាស់​ទុំ​ជា​អ្នក​សិល្បៈ​សោះ អេដា បាន​ឲ្យ​ដឹង​ថា​ពេល​នេះ បុគ្គល​ក្នុង​វង្សត្រកូល​ខ្លួន​ចំនួន​៣​នាក់​ហើយ​ដែល​កំពុង​ឈរ​ជើង​លើ​វិស័យ​នេះ។ ជំនាញ​​របស់​ពួក​គេ​មាន​ដូច​ជា៖

១. អេដា៖ ធ្លាប់​ចាប់​អាជីព​ជា​ពិធីការិនី ក្នុង​ប៉ុស្តិ៍​វិទ្យុ។ សព្វ​ថ្ងៃ​នាង​កំពុង​ប្រឡូក​ក្នុង​អាជីព​ជា​​ចម្រៀង ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​ជា​មួយ​ឧបករណ៍​ហ្គីតា។

២. ពេជ្ជិ៖

កូន​ទី​៣​ក្នុង​ចំណោម​បង​ប្អូន​ទាំង​៥ ពេជ្ជិ បាន​មាន​ជំនាញ​ជា​និពន្ធ​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង និង​ចេះ​លេង​ឧបករណ៍​តន្ត្រី​ជា​ច្រើន​ប្រភេទ​ដូចជា ហ្គីតា និង​ព្យាណូ។ សព្វ​ថ្ងៃ​ ពេជ្ជិ​​ កំពុង​បម្រើ​ការងារ​នៅ​ផលិតកម្ម​ហង្សមាស ដោយ​បទ​ចម្រៀង​ដែល​កវី​រូប​នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ Dear Santa របស់​ រ៉េត ស៊ូហ្សាណា "សុំជួប​មុន​បែក" ដោយ​ ឱក សុគន្ធ កញ្ញា និង​បទ​ចម្រៀង​ចុង​ក្រោយ​របស់ សាន ស្រីឡៃ គឺ "​រូបពីរជីវិតមួយ" ។ ក្រៅ​ពី​នេះ​គេ​ក៏​ធ្លាប់​មាន​ចម្រៀង​ផ្ទាល់​ខ្លួន​ចំនួន​៣​បទ​ដែរ​គឺ "ធ្លាប់​បែប​នេះ​ទេ" “ឱកាស​ចុង​ក្រោយ" និង"មិន​សុំ​បេះ​ដូង​វិញ"។

៣. អមរា៖

អមរា ហៅ​ Ama គឺ​ជា​កូន​ស្រី​ពៅ​ត្រកូល​ ថុន ដែល​ទើប​បង្ហាញ​មុខ​ក្នុង​វិស័យ​ចម្រៀង។ នាង​ធ្លាប់​ត្រូវ​បាន​ទទួល​ស្គាល់​បន្ទាប់​ពី​ចេញ​ចម្រៀង​មួយ​បទ​ជា​មួយ​ អេដា ដែល​មាន​ចំណង​ជើង​ថា "ស្រលាញ់​អូន​គ្រាន់​កំដរ​អារម្មណ៍" និង​ថ្មីៗ​នេះ​មាន​ចម្រៀង​ទោល​បទ "តួ​កម្សត់"៕​​​

អត្ថបទ៖ សុខណា