តិចអត់ដឹង Apple មានកម្មវិធីធំថ្ងៃនេះ មានផលិតផលធូរថ្លៃនឹងដាក់បង្ហាញ
- 2018-03-27 06:54:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង Apple មានកម្មវិធីធំថ្ងៃនេះ មានផលិតផលធូរថ្លៃនឹងដាក់បង្ហាញ
ចន្លោះមិនឃើញ
Apple បានប្រកាសពីកាលបរិច្ឆេទនៃព្រឹត្តិការណ៍របស់ខ្លួនដែលនឹងធ្វើឡើងនៅ ថ្ងៃទី 27 មិនា 2018 ចាប់ពីម៉ោង 8 ព្រឹក (10 យប់នៅកម្ពុជា) នៅឯបរិវេណ វិទ្យាល័យ Lane Tech ទីក្រុង Chicago សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះ នឹងផ្ដោតសំខាន់ទៅលើវិស័យអប់រំ ប៉ុន្ដែក៏មានពាក្យចចាមអារ៉ាមមួយចំនួនទាក់ទិនពីផលិតផលថ្មីរបស់ Apple ផងដែរ។
The New iPad 2018
The New iPad ជា Tablet ដែលមនុស្សគ្រប់វ័យ ពិសេសគឺសិស្ស និស្សិតត្រូវការប្រើប្រាស់ដើម្បីការសិក្សាស្រាវជ្រាវជាដើម។ ដូច្នេះហើយទើបមានពាក្យចចាមអារ៉ាមថា Apple នឹងបញ្ចេញ The New iPad 2018 ដែលមានតម្លៃចាប់ពីត្រឹមតែ 200$ ប៉ុណ្ណោះ ពោលគឺថោកជាងតម្លៃ The New iPad 2017 រហូតដល់ទៅ 129$ ដែលមានតម្លៃចាប់ពី 329$។
Apple Pencil
Apple Pencil គឺជាខ្មៅដៃ Electronic របស់ Apple ដែលដំណើរការតែជាមួយពពួក iPad Pro ដែលមានតម្លៃថ្លៃប៉ុណ្ណោះ។ យ៉ាងណាមិញ និយាយពីវិស័យអប់រំ សិស្ស និស្សិតអាចនឹងត្រូវការខ្មៅដៃនោះ ដើម្បីប្រើក្នុងការធ្វើការងារសាលា។ ម្ល៉ោះហើយ Apple អាចនឹងបញ្ចេញខ្មៅដៃរបស់ខ្លួនដែលអាចប្រើជាមួយ iPad គ្រប់ម៉ូដែលតែម្ដង។ ម្យ៉ាងទៀត តាមប្រភពនានាបានលើកឡើងថា Apple បានបង្កើនការផលិត Apple Pencil នេះតែម្ដង។ ដូច្នេះហើយ វាអាចជាការពិត ដែលអ្នកប្រើ iPad គ្រប់ម៉ូដែលអាចនឹងប្រើ Apple Pencil នេះបាន។
Macbook ដែលមានតម្លៃថោក
មានពាក្យចចាមអារ៉ាមទាក់ទិនទៅនឹង ការបញ្ចេញ Laptop ស៊េរីថ្មីរបស់ Apple ដែលមានតម្លៃក្បែរ 1000$។ ប៉ុន្តែបើតាមប្រភពចេញពី Apple ឯណោះវិញ បានលើកឡើងថា Macbook ថ្មីសម្រាប់សិស្សនិស្សិតនេះ នឹងមិនទាន់រួចរាល់ឡើយសម្រាប់ចេញក្នុងព្រឹត្តិការណ៍នេះ។ យ៉ាងណាមិញ វាអាចជាសញ្ញាណដែល Apple នឹងចូលខ្លួនប្រឡូកក្នុងទីផ្សារ Laptop តម្លៃសមរម្យម្ដងទៀត ជាមួយគូប្រជែងដូចជា Chromebook ជាដើម។
ClassKit
មនុស្សភាគច្រើនប្រហែលជាមិនដែលបានឮពី ClassKit របស់ Apple ឡើយ។ ClassKit ជា Framework ដែលអនុញ្ញាតឲ្យកម្មវិធីគ្រប់គ្រងថ្នាក់រៀនមួយចំនួនអាចទាញទិន្នន័យចូលគ្នាបាន ហើយមានមុខងារយ៉ាងច្រើនដូចជា ឲ្យសិស្សធ្វើកិច្ចការផ្ទះ ការប្រឡងសាកល្បង ឬក៏ឯកសារសម្រាប់ស្រាវជ្រាវជាដើម ដែលលោកគ្រូ អ្នកគ្រូអាចប្រមូលយកកិច្ចការទាំងនោះបានតាមរយៈ iCloud។ ដូច្នេះហើយ គេសង្ឃឹមថា នឹងបានឃើញការអភិវឌ្ឍ ClassKit នេះដូចជាការ update iCloud Storage ឲ្យកាន់តែងាយស្រួលសម្រាប់ឯកសារសិក្សា ឬក៏ផ្ញើឯកសារចូលក្នុង iCloud របស់សិស្សដោយស្វ័យប្រវត្តិតែម្ដង ពេលពួកគេដើរចូលក្នុងថ្នាក់ដោយប្រើ GPS ដូចក្នុងកម្មវិធីមួយដែលមានឈ្មោះ iBeacon Platform ផងដែរ។
iTune U និង Swift Playground
គេក៏សង្ឃឹមថា iTunes U ក៏ទទួលបានការ Update ដូចជាកម្មវិធីគ្រប់គ្រងថ្នាក់រៀនដទៃទៀតដែរ គឺអាចអនុញ្ញាតឲ្យ លោកគ្រូ អ្នកគ្រូ បង្កើតឯកសារសម្រាប់ការបង្រៀនជាដើម។ ដោយឡែក ចំពោះ Swift Playground ដែលជាកម្មវិធីសម្រាប់បង្រៀនក្មេងៗឲ្យចេះសរសេរកូដវិញនោះ ក៏អាចនឹងត្រូវគេយកទៅបង្ហាញនៅក្នុងព្រឹត្តិការណ៍នោះជាមួយនឹង The New iPad ផងដែរ។
ចុចអាន៖