ពែង​កាហ្វេ​ពិសេស ទំនើប​ហួស​​ អាច​កម្តៅ​កាហ្វេពី​ព្រឹក​ទល់​ល្ងាច​​​ តែ​តម្លៃ​វិញ....

  • 2018-03-27 03:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ពិសា​កាហ្វេ​នៅ​ពេល​ព្រឹក​នោះ​ អ្នក​ប្រហែល​ជា​ដឹង​ថា​ពេល​ដែល​កាហ្វេ​ដែល​ខ្លួន​ទើប​ហ្នឹង​ឆុង​ហើយ​ក្ដៅៗ​ ស្រាប់​តែ​មួយ​ភ្លែត​ក្រោយ​មក​ក៏​ត្រជាក់​ស្រេប​រក​ផឹក​អស់​មិន​ទាន់។ ប៉ុន្តែ ឥឡូវនេះ​ក្រុមហ៊ុន​ Ember ដែល​មាន​ឈ្មោះ​ល្បី​ផ្នែក​ផលិត​ពែង​ និង​ដប​កាហ្វេ​នោះ​បាន​បញ្ចេញ​ពែង​កាហ្វេ​អគ្គិសនី​ដែល​អាច​រក្សា​កម្ដៅ​កាហ្វេ​អ្នក​បាន​ដោយ​ការ​បញ្ជា​តាម​ទូរស័ព្ទ​ដៃ​ផ្ទាល់​តែ​ម្ដង​ដោយ​ប្រើ​ Ember App ដែល​មាន​ទាំង​លើ iOS និង Android។

ពែង​នេះ​មាន​ឈ្មោះ​ថា Ember Ceramic Mug។ វា​មាន​រាង​សាមញ្ញ​បំផុត​ដូច​ទៅ​ហ្នឹង​ពែង​ធម្មតា​អញ្ចឹង​ដោយ​មាន​វិមាត្រ​ 82mm x 106 mm x 109 mm។ វា​មាន​ចំណុះ​ប្រហែល​ 300ml (10 oz) ហើយ​លក្ខណៈ​ពិសេស​របស់​វា​គឺ​ sensor ដែល​អាច​ចាប់​យក​ថា​កែវ​របស់​អ្នក​មាន​ភេសជ្ជៈ​ក្នុង​ហ្នឹង​ឬ​អត់​ ហើយ​នឹង​បង្ហាញ​សីតុណ្ហភាព​ឲ្យ​អ្នក​អាច​កំណត់​បាន​តែ​ម្ដង​តាម​រយៈ​ទូរស័ព្ទ​ដៃ​ដោយ​ប្រើ​ ប្រព័ន្ធ Bluetooth។ និយាយ​ពី​ថាមពល​ថ្ម​វិញ​ វា​​អាច​ដំណើរការ​បាន​ពី​ 1ម៉ោង កន្លះ ទៅ 2 ម៉ោង ប៉ុន្តែ​អ្នក​​អាច​ប្រើ​ជើង​ទម្រ​របស់​វា​ផ្ទាល់​ ដែល​ដោត​ជាមួយ​ខ្សែ​ ហើយ​កម្ដៅ​ភេសជ្ជៈ​របស់​អ្នក​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង។ ចំណុច​ពិសេស​មួយ​ទៀត​ គឺ​វា​មាន​ភ្លើង​ LED ដ៏​ស្រស់​ស្អាត​ ដែល​អាច​ផ្លាស់​ប្ដូរ​​បាន​តាម​រយៈ App របស់ Ember ផ្ទាល់។

ពែង​នេះ​មាន​តម្លៃ​ប្រហែល 80$ នៅ​លើ​ទីផ្សារ​បរទេស​ហើយ​អ្នក​អាច​រក​ទិញ​បាន​តាម​រយៈ​គេហទំព័រ Ember ផ្ទាល់​តែ​ម្ដង។

ចុចអាន​៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី