ចេញ​មក​ហើយ​តម្លៃ​ និង​កម្លាំង​ម៉ាស៊ីន Huawei P20/P20 Pro ខ្លាំង​ដូច​គេ​ថា​មែន

  • 2018-03-26 11:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃ​ទី ២៧ មិនា​ខាង​មុខ​នេះ​ក្រុមហ៊ុន Huawei នឹង​បើក​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ក្រោយ​ម៉ូឌែល P20 និង P20 Pro ជា​ផ្លូវការ ប៉ុន្តែ​ស៊យ​អ្វី​ហាង​ចែកចាយ​ Saturn នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ទម្លាយ​ចេញ​ទាំង​ដុល​មិន​ថា​តែ​ផ្នែក​លក្ខណៈ​សម្បត្តិ​គ្រឿង​និង​តម្លៃ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា P20 នឹង​ប្រើ​កាមេរ៉ា​ភ្លោះ​ទំហំ 20MP+12MP ដោយ​មួយ​គ្រាប់​ជា​ Monochrome និង​មួយ​គ្រាប់​ទៀត​ជា RGB ដូច​លើ Mate 10 ស្រប​ពេល P20 Pro ឡើង​កូដ​ប្រើ​ដល់ ៣ គ្រាប់ ទំហំ 40+20+8MP ពុំ​ធ្លាប់​មាន​លើ​ស្មាតហ្វូន​ណាៗ​ទាំង​អស់។

ធុន​តូច P20 អម​អេក្រង់​ឆក​កណ្តាល​ទំហំ ៥,៨ អ៊ីញ កម្រិត ២ ២៤០ x ១ ០៨០ ភីកសែល ដោយ​ប្រើ​ឈីប Kirin 970 រត់​នៅ​ល្បឿន 2,36GHz ដោយ​មាន RAM 4GB និង ROM 128GB ប៉ុន្តែ​គ្មាន​រន្ធ​បន្ថែម microSD។ ថាមពល​ថ្ម ៣ ៣៤០ mAh គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស SuperCharge នៃ​ក្រុមហ៊ុន​ប្រទេស​ចិន​មួយ​នេះ​ផ្ទាល់ ដំណើរការ​លើ Android Oreo សម្រប​ផ្ទៃ Interface EMUI 8.1។

ចំណុច​ពិសេស​លើ P20 Pro ដូច​ការ​លើក​ឡើង​ពី​ខាង​ដើម ទាក់ទង​ផ្នែក​កាមេរ៉ា ដោយ​មួយ​គ្រាប់​ទំហំ 8MP បម្រើ​ការ​លើ​មុខងារ Hybrid Zoom ដល់​កម្រិត 3x Optical Zoom និង 5x Magnification ហើយ​គ្រាប់​ទី ៣ ជា Sensor ប្រភេទ Monochrome ចាប់​យក​សាច់​ព្រាល​ខាង​ក្រោយ​និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ទីតាំង​ងងឹត។

ចំពោះ​តម្លៃ​នៅ​អឺរ៉ុប​ម៉ូឌែល Huawei P20 ទំហំ RAM 4GB/128GB ROM ថ្លៃ ៨០៥ ដុល្លារ ចំណែក​ឯ P20 Pro ទំហំ RAM 6GB/128GB ROM ថ្លៃ ១ ១១៥ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី