ម៉ូតូ​​សិស្ស​សាលា​ពេញ​និយម​ជិះ ៥ ម៉ូឌែល​តម្លៃ​ធូរ​ថ្លៃ​ល្មម​ទិញ

  • 2018-03-27 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nex, Lets, iCon, MSX និងZoomerX ជា​ម៉ូតូ​លេខ​អូតូ កំពុង​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ ភាគ​ច្រើន​ប្រើប្រាស់​ម៉ូតូ​ប្រភេទ​នេះ​ស្ទើរ ៨០ ភាគ​រយ។ តើ​មាន​មូលហេតុ​អ្វី​ដែល​បណ្ដាល​ចិត្ត​ពួក​គេ ចូល​ចិត្ត​ជិះ​ម៉ូតូ​ទាំងនោះ?

លោក សីហា ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​បាន​ឲ្យ Sabay ដឹង​ថា "ម៉ូតូ​អូតូ​ស៊េរី​ហ្នឹង ឲ្យ​តែ​ចេញ​មក​ដឹង​តែ​លក់​​បាន ដោយ​សារ​អី ទី​មួយ វា​ធូរ​ថ្លៃ ហើយ​វា​តូច​ស្រួល​ជិះ ណា​មួយ​រាង​ក៏​ឡូយ​ដែរ។" លោក​បន្ត​ថា ទោះ​ជា​មិន​សូវ​ដាច់​ខ្លាំង តែ​ស៊េរី​ហ្នឹង ក្មេងៗ​​អាយុ​ខ្ទង់ ១៥ ទៅ ១៨ ឆ្នាំ​អី សួរ​រក​ច្រើន​គួរ​សម។

ខាង​ក្រោម​នេះ ជា​ហាង​ឆេង​ម៉ូតូ​លេខ​អូតូ ៥ ម៉ូឌែល​តម្លៃ​ធូរ​ថ្លៃ​ល្មម​ទិញ៖

#Nex ស៊េរី ០១៧ តម្លៃ ១៧០០ ដុល្លារ ឯ​ស៊េរី ០១៨ តម្លៃ ១៨០០ ដុល្លារ។

Nex ០១៧
Nex ០១៨

#Lets ស៊េរី ០១៨ តម្លៃ ២០៥០ ដុល្លារ។

Lets ០១៨

#ICON ចាប់​ពី​ស៊េរី ០៧ ដល់់ ០១០ តម្លៃ​ខ្ទង់ ៥៩០ ដុល្លារ​ដល់ ៨០០ ដុល្លារ។ បើ​ចាប់​ពី ២០១២ ទៅ​ខ្ទង់ ៩០០ ដុល្លារ។(បញ្ជាក់៖ iCon លែង​មាន​ស៊េរី​ថ្មី មាន​តែ​មួយ​ទឹក អី​ចឹង​ តម្លៃ​អាច​ប្រែប្រួល​ទៅ​តាម​គុណភាព​ម៉ូតូ)

ICON ០៧| រូបភាព៖ Khmer24

#MSX ស៊េរី ០១៦ តម្លៃ ២០៨០ ដុល្លារ ឯ​ស៊េរី ០១៧ តម្លៃ ២២០០ ដុល្លារ

MSX ០១៦

#Zoomer ស៊េរី ០១៧ តម្លៃ ២០០០ ដុល្លារ ឯ​ស៊េរី ០៨ តម្លៃ ២១៣០ ដុល្លារ។

អត្ថបទ៖ រក្សា