ប៉ុន្មាន​នាទី​មុន​នេះ ក្រុម​សិល្ប​​ចេញ​វីដេអូគំនូរ​ជីវចល​វគ្គ​ពីរ

  • 2018-03-27 10:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​លើ​ស្នាដៃ​បង្កើត​វីដេអូ​គំនូរជីវចល ហូត​ដល់​មាន​អ្នក​នៅ​ប្រទេស​កាណាដា​សុំ​ទិញ ក្រុម​សិល្ប​ បាន​ចេញ​វីដេអូ​ Trailer វគ្គ​ពីរ​ ដែល​មាន​ចំណង់​ជើង​ថា " យក្ស​តូច " ឬ " Little Yak”។

នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បន្តិច ក្រុម​សិល្ប​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នៅ​លើ Page ផ្ទាល់​ដោយ​បញ្ជាក់​ប្រាប់​ថា " យក្ស​តូច វគ្គ ២ ជិត ចេញ​ហើយ! សូម​រង​ចាំ​ទស្សនា​ទាំង​អស់​គ្នា។ សូម​អរគុណ​សម្រាប់​ការ​គាំ​ទ្រ​របស់​បង​ប្អូន​ទាំង​អស់​គ្នា" ។

ទស្សនា​វគ្គ​ពីរ​ trailer ម៉េច​ដែរ?

វីដេអូ​ដែល​មាន​លក្ខណៈ​កំប្លែងបែប Animation ដែល​មាន​ចំណង់​ជើង​ថា " យក្ស​តូច " ឬ " Little Yak” ជា​វីដេអូ មាន​រយៈពេល​ប្រមាណ​មួយ​នាទី ឬ​ច្រើន​ជាង​នេះ​បន្តិច និង​ត្រៀម​ផលិត ១០ វគ្គ​ខ្លីៗ។

  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ ចុចទីនេះ

អត្ថបទ៖ ម៉េងងី